យុវជនម្នាក់ដេកសន្លប់លើផ្លូវបេតុងអត់ដឹងមូលហេតុ

 

 

 

ភ្នំពេញ៖ យុវជនម្នាក់បានដេកសន្លប់ស្ដូកស្ដឹងនៅលើកំណាត់ផ្លូវបេតុងមួយកន្លែង មិនដឹងមូលហេតុហើយទោះបីជាដាស់យ៉ាង ណាក៏មិនដឹងខ្លួនដែរ និងត្រូវបានអ្នកភូមិប្រទះឃើញកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ពេលនោះដោយសារតែយុវជននោះដេកនៅទទឹងផ្លូវបេតុងខ្លាច មានរថយន្តឬម៉ូតូបុកនិងកិនស្លាប់ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ហើយសែងចេញពីផ្លូវ បេតុងដាក់ទៅក្បែរផ្ទះប្រជាពលរដ្ឋដែលនៅម្ដុំកន្លែងកើតហេតុនោះ។

យុវជនខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មានមានអាយុប្រហែលជា២០ឆ្នាំ សម្បុរស មាឌដំបង ពាក់អាយឺតដៃខ្លីពណ៏ស និងស្លៀកខោជើងវែងពណ៏ខ្មៅ ហើយមិនមានលិខិតស្នាមឬអត្តសញ្ញាណប័ណ្ណនៅនៅជាប់ ខ្លួននោះឡើយ។ចំពោះការដេកសន្លប់បែបនេះនៅមិនទាន់ដឹងថា មានរឿងអ្វីកើតឡើងលើបុរសនោះឡើយ ដែលខ្លះបានសង្ស័យថា ជនរងគ្រោះត្រូវថ្នាំសណ្ដំ និងខ្លះទៀតសង្ស័យថាស្រវឹងស្រាឬស្រវឹងថ្នាំញៀន។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់មិនបានដឹងថាយុវជនរងគ្រោះខាងលើ ដេកនៅទីនោះតាំងពេលណានោះឡើយ ព្រោះមិនបានចាប់អារម្មណ៏ ដោយក្រោយពីភ្ញាក់ពីដំណេកពេលណាមក គឺម្នាក់ៗបានធ្វើការងារផ្ទះរៀងៗខ្លួន លុះដល់វេលាម៉ោង៨ព្រឹក ទើប្រទះឃើញយុវជននោះដេកនៅលើផ្លូវបេតុងនោះបាត់ទៅហើយ។ខណៈនោះពួកគាត់បាននាំគ្នាដាស់ ឲ្យយុវជននោះក្រោកដែរ ប៉ុន្តែទោះជាដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ ទើបពួកគាត់រាយការណ៏ជូននគរបាលឲ្យចុះទៅពិនិត្យមើល ហើយពេលនោះនគរបាលបានសែងចេញពីផ្លូវបេតុងយកទៅដាក់ជិតផ្ទះមួយនៅជិតកន្លែងកើតហេតុ ព្រោះខ្លាចរថយន្តនិងម៉ូតូបុកនិងកិនស្លាប់៕​វាសនា​សែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *