សាហាវណាស់ សម្លាប់អារក រួចខ្វេះភ្នែកបោះចោល អ ហ ចាប់ខ្លួនបាន

ភ្នំពេញ៖នៅម៉ោង១ និង ៣០នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧  កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីឃាតកម្មដ៏សែនឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយជនសង្ស័យបានធ្វើសកម្មភាពអារកសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោល បាត់អស់រកពុំទាន់ឃើញ។

សមត្ថកិចបានឲ្យដឹងថា ជនបង្កឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ និងជាមនុស្សញៀនថ្នាំជោកជាំ ស្នាក់នៅចំនុចកើតហេតុខាងលើ។ ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។
ករណីនេះ ផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះក៏ឈ្លោះប្រកែកជាមួយប្រពន្ធ រីឯជនបង្កក៏ស្រែក កុំឲ្យឈ្លោះគ្នាទើបក្លាយជាទំនាស់ រហូតឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអារកសម្លាប់​ជនរងគ្រោះ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងបោះចោលអស់យ៉ាងសាហាវ ៕អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *