យោធា​ជើង​ទឹក​មូល​ដ្ឋាន​រាម​ម្នាក់​ត្រូវ​រថយន្ត​បុកដួល​បាក់​ដៃ​ម្ខាងរងរបួសធ្ងន់​​

 

 
ខេត្ត​ព្រះសីហនុ​ ៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ធ្វើ​ការ​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​វ៉ា​រថយន្ត​ផ្សេង​ទៀត​ជ្រុល​ទៅ​បុក​បណ្ដាល​អោយ​ដួល​រង​របួស​បាក់​ដៃ​ម្ខាង​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៥:៥៩នាទី​រសៀល​ថ្ងៃ​ទី​២៨ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវកែងទៅអូត្រេះ​ក្នុង​ក្រុម​១៦ភូមិ១សង្កាត់១ ក្រុងព្រះសីហនុ។
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ម៉ម សៅពិសិដ្ឋ ភេទប្រុស​អាយុ៣៨ ឆ្នាំ មុខរបយោធា​ បច្ចុប្បន្ននេះ​ស្នាក់​នៅ​កង​ជើងទឹកមូលដ្ឋានរាម​។
តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​1F 0995ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​ខាង​លើ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​មាន​រថយន្ត​គ្រឿង​ប្រភេទ​កង់​តឺន័រ​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D6292សណ្តោងរឺម៉កពណ៌​ឈាមជ្រូក ពាក់ស្លាក់លេខ4A2117​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​វ៉ា​រថយន្ត​ផ្សេង​ទៀត​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្ដាល​អោយ​ជន​រង​គ្រោះ​លោត​ចេញ​ពី​លើ​​ដួល​រង​របួស​បាក់​ដៃ​ម្ខាង​។ចំណែកឯ​អ្នក​បើក​បរ​រថយន្ត​បង្ក​ហេតុ​ឃើញ​សភាព​បែប​ដូច្នេះ​ក៏​បើក​ទ្វារ​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សស់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។
ក្រោយពេលពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​កុំ​អោយ​កកស្ទះ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រស្មីកំពុងសោម។​ដោយ​ឡែក​ម៉ូតូ​ជន​រង​គ្រោះ​និង​រថយន្ត​បង្ក​ហេតុ​ត្រូវ​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ខេត្ត​ព្រះសីហនុ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​។
សូម​បញ្ជាក់​ថា​៖​ក្រោយ​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើ​អោយ​មាន​ការ​កកស្ទះ​អស់​រយៈ​ពេល​ជាង​១ម៉ោង​កម្លាំង​នគរ​បាល​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ធ្វើ​ចរាចរណ៍​ទើប​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​យ៉ាង​ស្រួល​វិញ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *