នារីម្នាក់​ត្រូវ​សង្សារ​ជា​ជន​សង្ស័យ​នាំ​បក្ខ​ពួក​បង្ខាំង​ក្នុង​បន្ទប់ជួលប៉ុនប៉ងកាប់សម្លាប់​តែ​សំណាង​ល្អ​កម្លាំង​នគរ​បាល​ជួយ​ទាន់​ពេល​

 

 

 

ភ្នំពេញ៖ ជនសង្ស័យចំនួន​៣នាក់ក្នុងចំណោមបក្ខ​ពួក១០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ចាប់បានភ្លាមៗ ពាក់ព័ន្ឋករណីចាប់បង្ខាំង និង គំរាមសម្លាប់នារីម្នាក់​ជា​សង្សារ​។ហេតុ​ការណ៍​នេះ​បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៧ ស្ថិត​នៅក្នុងបន្ទប់ជួល ក្បែរសួនកាណាឌីយ៉ា​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះអម អេ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ទី២ឈ្មោះ ព្រាប ណុយ ភេទប្រុសអាយុ២៣ឆ្នាំ ជាអ្នកកាន់ដាវសាំម៉ូរៃ។ទី៣ឈ្មោះវេប វៃ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបលក់សាច់ជ្រូកនៅផ្សារកាណាឌីយ៉ាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​និង​បក្ខពួកផ្សេងទៀតបានគេចខ្លួនបាត់អស់។​ចំណែកឯ​នារីរងគ្រោះឈ្មោះលីសៀងមួយ អាយុ២១ឆ្នាំ មុខរបកម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលខាងលើង មានស្រុកកំណើតភូមិឆ្អឹងជំនីឃុំកញ្ច្រៀច ស្រុក​កញ្ច្រៀច ខេត្តព្រៃវែង។
តាមប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​ម្នាក់​បានអោយដឹងថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​បក្ខ​ពួក​ជន​សង្ស័យ​ ដោយទទួលបានបណ្តឹងតាមទូរស័ព្ទនៅម៉ោង២២ និង០០នាទី​យប់​ថាមាន​ករណី​បង្ខាំងមនុស្សនៅក្នុងបន្ទប់។ភ្លាមៗកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ បានចុះទៅដល់ទីតាំងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ​ចំនួន​៣នាក់ និងដាវសាំម៉ូរ៉ៃ១ដើម ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនអស់។
បើតាម​ចំលើយ​សារភាពរបស់ឈ្មោះព្រាប ណុយ បានអោយដឹថា នៅមុនពេលកើតហេតុឈ្មោះម៉ាប់បានហៅរូបគេនិងបក្ខពួក​ចំនួន១០នាក់បានមកប្រជុំគ្នានៅដីវាលក្រោយសួនការណាឌីយាបំណងទៅកាប់ប្រុសស្នេហ៍នារីគ្រោះដែលត្រូវជាអតិតសង្សាចាស់ខណៈ​ដែល​ទៅដល់បន្ទប់​នារីរងគ្រោះមិនឃើញបុរសជាសង្សារថ្មីនាងក៏ចាក់សោខាងក្រៅ។ក្រោយមកស្រាប់តែកម្លាំង​នគរបាល​ចុះទៅដល់និងធ្វើការឃាត់ខ្លួន៣នាក់ចំណែកបក្ខ​ពួក​ដឹងខ្លួនទាន់ក៏គេចខ្លួនបាត់អស់។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់កំពុងសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្តតាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *