

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវតាមបង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្តុតាង មួយចំនួន កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិត នៅ បន្ទប់ ជួល លេខ ១០ ផ្លូវ លំក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ជនសង្ស័យឈ្មោះ ផាន់ វីរៈភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់កើតហេតុខាងលើ មានស្រុកកំណើត ភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់ សម្ភារៈដកហូត ថ្នាំ១កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន១ សម្ភារៈវិចខ្ចប់មួយចំនួន ដបសម្រាប់ជក់ថ្នាំ ។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលបានឲ្យដឹងថាបន្ទាប់ពីស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមកហើយ ក្រោមបញ្ជារបស់ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បង្កានិងបង្ក្រាប រាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ទើបនៅព្រឹកថ្ងៃទី២៩ ខែសីហានេះ កម្លាំងជំនាញ ដឹកនាំដោយលោក មន វុធី អធិការរងខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនបានម្នាក់ សម្ភារៈជាវត្ថុតាងមួយចំនួនទៀត ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យនាំខ្លួនសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕វាសនាសែនជ័យ