ស្ដ្រីម្នាក់ត្រូវរថយន្ដបុកពីក្រោយបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌​

 

 

 

 

ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង២៥នាទី​រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិត​នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខអាហារ​ដ្ឋានវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ស្ដ្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ ត្រូវបានរថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿងបើកបុកពីក្រោយ ដួលហើយរថយន្តកិនបន្ថែម ស្លាប់យ៉ាងអាណោចអធម៌ ។

ស្រ្តីរងគ្រោះ មានឈ្មោះ ជុំ សាវ៉ុន អាយុ៤៨ឆ្នាំ តាមអត្តសញ្ញាប័ណការងារ ជាមន្រ្តីយោធា មានទីលំនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-8541 ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរថយន្ត កូរ៉េ មួយគ្រឿង មិនចាំស្លាកលេខ គ្រាន់តែដឹងថា ជារថយន្តដឹកឥដ្ឋ បើកល្បឿនលឿនពីត្បូងទៅជើងស្របទិសគ្នា បុកម៉ូតូពីក្រោយ ធ្វើឲ្យម៉ូតូដួលចូលរថយន្តកិនស្លាប់ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ បន្សល់ទុកតែសាកសព នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងជាមួយអង្គភាព កងទ័ព៩១១ហើយរថយន្តមណ្ឌលសុខភាពពងទឹក ជួយដឹកសាកសព ទៅតំកល់ទុកនៅអង្គភាព៩១១ កំបូល ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក រងចាំស្រាវជ្រាវបន្ត ៕វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *