ឃើញ​គូរ​ទំនាស់​ចាស់ទាញដបស្រាវៃក្បាលរបួសធ្ងន់ត្រូវ​កម្លាំង​នគរបាល​ចាប់វាយខ្នោះ

 

 

 

 

ភ្នំពេញ៖​ បុរសម្នាក់ជាអ្នកសន្តិសុខមជ្ឈមណ្ឌល​កម្សាន្តឌីយ៉ាម៉ង់ត្រូវបានមេការយកដបវាយក្បាលបណ្តាលអោយបែកហូឈាមស្រោចពេញ​ខ្លួន​។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧​ ស្ថិត​នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រហូត​ដល់​វេលាម៉ោង១១ព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៧​ទើប​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​ជន​ដៃ​ដល់​ ។
​ ជនរងគ្រោះឈ្មោះង៉ាន​ សុរ័ត្ន​ ភេទប្រុសអាយុ៣៦ឆ្នាំ​ មុខរបសន្តិសុខនៅមជ្ឈមណ្ឌលកម្សាន្តឌីយ៉ាម៉ង់​ ស្នាក់នៅបន្ទប់ជួល​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនដៃដល់ឈ្មោះអ៊ុន​ សំអឿន​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរអ្នកគិតលុយក្នុងខារ៉ាអូខេជាមួយគ្នា​ ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរូបគាត់បានអង្គុយផឹកជាមួយក្រុមការងារមានគ្នា៦នាក់​ ខណៈកំពុងផឹកសុី​ស្រាប់តែជនដៃដល់បានដើរមកកាន់កែវស្រាមកបំរ៉ុងវាយតែគេចាប់ទាន់។
​តាម​ប្រភព​ដដែលបានបន្តថា​ ភ្លាមនោះរូបគាត់បានដើរចេញតែជនដៃដល់ក៏បានទាញដបស្រាមកវាយក្បាលគាត់និងចាក់បណ្តាលអោយរងរបួសធ្ងន់។
​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ រយៈ​ពេលជិតមួយខែមុនជនដៃដល់បានមកពីផឹកសុីកន្លែងខាងក្រៅខណះត្រលប់មកមជ្ឈមណ្ឌលកម្សាន្តីយ៉ាម៉ងវិញគាប់ជូនដល់ម៉ោងបិតទ្វារបងហើយជនដៃដល់ក៏ហៅអោយរូបគេបើកទ្វាអោយពេលនោះរូបគាត់កំពុងតែរកសោចាក់ស្រាប់តែជនដៃដល់ស្រែកជេឯងហើយជិះម៉ូតូចេញទៅបាត់។ រហូតមកដល់ថ្ងៃកើតហេតុស្រាប់តែជនដៃដល់ដើមកហើយនិយាយថាអញគុំឯងយូហើយក៏យកដបវាយតែម្តង។
​ ក្រោយកើតហេតុជនរងគ្រោះក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗលុះព្រឹកឡើងទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅអោយជួយអន្តរាគមន៍និងឃាត់ខ្លួនជនដៃដល់យកមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *