វ៉ៃប្រពន្ធរួចទៅសុំទោស ប្រពន្ធមិនព្រមចិត្តខ្លាំងចងកសម្លាប់ខ្លួនបានសម្រេច

ខេត្តកណ្តាល ៖ បុរសទៅសុំការអភយ័ទោសពីប្រពន្ក្នុងរឿងប្រើអំពើហង្សាលើប្រពន្ធមិនបានក៍សម្រេចចិត្តចងកសម្លាប់ខ្លួននិងធ្នឹមផ្ទះស្លាប់ចោលប្រពន្ធកូន។

ហេតុការណ៍នេះកើតឡើងកាលពីកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ឈុំ ប៊ុនណារា ហៅងុយ ភេទប្រុស អាយុ៤៥ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ ។

ជនរងគ្រោះឈ្មោះ ជុំ សាវឿន ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅក្បែរផ្ទះជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់(បងស្រីជនរងគ្រោះ)បានអង្គុយលេងនៅខាងក្រោមផ្ទះរបស់ខ្លួនមើលទៅផ្ទះរបស់ប្អូនមិនឃើញមានមនុស្សនៅក៏បានដេញគ្មួយប្រុសឈ្មោះ យន សំណាង ឲ្យទៅមើលតែគ្មួយមិនព្រមទៅមួយសន្ទុះក្រោយមកគាត់ក៍បានដើរទៅមើលដោយខ្លួនឯងពេលនោះឃើញផ្ទះប្អូនបិទភ្លើងងងឹតហើយបិទទ្វារជិតតែមិនចាក់គន្លឹះខាងក្នុងទេពេលនោះគាត់ក៍បានច្រានទ្វារផ្ទះរួចច្របាច់ភ្លើងពិលមើលខាងក្នុងផ្ទះក៍ប្រទះឃើញប្អូនប្រុសបានចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយរួចរូបគាត់ក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំដីឥដ្ឋ។

តាមការបំភ្លឺរបស់បងស្រីសាកសពឲ្យដឹងថា មុនពេលកើតហេតុគឺកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦កន្លងទៅប្អូនប្រុសរបស់គាត់ឈ្មោះ ឈុំ ប៊ុណារ៉ា ហៅងុយ បានឈ្លោះគ្នាជាមួយប្រពន្ធឈ្មោះ ហែម សុភ័ណ្ឌ និងបានប្រើអំពើហីង្សាលើប្រពន្ធបន្តិចបន្តួច រួចហើយប្រពន្ធបានចុះចេញពីផ្ទះរហូតទៅនៅផ្ទះម្តាយខាងស្រី ហើយប្អូនប្រុសរបស់គាត់បានតាមសុំការអភ័យទោសពីប្រពន្ធត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រមលុះដល់ថ្ងៃកើតហេតុប្អូនប្រុសរបស់គាត់ក៏សំរេចចិត្តចងកសម្លាប់ខ្លួនតែម្តងទៅ ៕ប្រពល

%e1%9e%85%e1%9e%84%e1%9e%80%e1%9f%a1%e1%9f%a1

Leave a Reply

Your email address will not be published. Required fields are marked *