









ភ្នំពេញ៖ហាងម៉ាស្សាកោសជប់បង្គប់សេវាផ្លូវភេទនៅផ្លូវ២០០៤ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនិតិជនចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេក្លោងនិង៦នាក់ទៀតជាជនរងគ្រោះយកមកសាកសួរ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០:២៥នាទីយប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ក្នុងភូមិត្រពាំងល្វាសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យជាមេក្លោងបើកហាងបម្រើសេវាផ្លូវភេទត្រូវបានគេស្គាល់ឈ្មោះ មេ សុីថាភេទស្រីអាយុ៣៨ឆ្នាំស្នាក់នៅក្នុងហាងកើតហេតុខាងលើ។ចំណែកឯជនរងគ្រោះទាំង៦នាក់ត្រូវបានគេស្គាល់ ៖១)ឈ្មោះ យាន សំភាស់ភេទស្រីអាយុ២៣ឆ្នាំ ទី២) ឈ្មោះ តាវ ស្រីមុំ ភេទស្រីអាយុ២៥ឆ្នាំ ទី៣)ឈ្មោះ ឡាយ ស្រីធី ភេទស្រីអាយុ២៥ឆ្នាំ ទី៤)ឈ្មោះចន ស្រីប៉ុក ភេទស្រីអាយុ២៥ឆ្នាំ ទី៥)ឈ្មោះ បាត់ បញ្ញា ភេទស្រីអាយុ២៤ឆ្នាំ ទី៦)ឈ្មោះ ម៉ែន សានី ភេទស្រីអាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅហាងកើតហេតុខាងលើ។
តាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី សំបូរ មាណ្ណារិទ្ធ អនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មុនពេលឈានដល់ការបង្ក្រាបជនសង្ស័យមេក្លោងនឹងរំដោះជនរងគ្រោះចេញហាងម៉ាស្សាកោសជប់បើកអាជីវកម្មកេងប្រវាញ់ផ្លូវភេទលើស្ត្រីនិងកុមារ លោកបានស្នើសុំឯកឧត្តមព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គីមឡុង ព្រះរាជរាជ្ញារងដើម្បីចុះបង្ក្រាបហាងម៉ាស្សាកោសជប់បំភាន់ភ្នែកសមត្ថកិច្ចការពិតលួចលាក់ប្រព្រឹត្តអំពើសញ្ចារកម្ម។ហើយក្នុងនោះ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ការចុះបង្ក្រាបនេះធ្វើឡើងដោយមានការចូលរួមពីក្រឡាបញ្ជីរលោកព្រះរាជរាជ្ញារងគុជគីមឡុង កម្លាំងនគរបាលជំនាញនៃក្រសួងមហាផ្ទៃដឹកនាំដោយលោកផ្ទាល់ អង្គការមេត្រីអន្តរជាតិ នាយប៉ុស្តិ៍កាកាប១មេភូមិព្រមទាំងកម្លាំងនគរបាលជាច្រើនទៀត។
បច្ចុប្បន្នជនសង្ស័យនិងជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃនាំមកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។រីឯទីតាំងហាងបើកម៉ាស្សាកោសជប់នោះត្រូវកម្លាំងនគរបាលនិងក្រឡាបញ្ជីររបស់លោកព្រះរាជរាជ្ញារងគុជគីមឡុងបិទទ្វារជាបណ្ដោះអាសន្នដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕សារ៉េត