កម្លាំង​នគរបាល​ខណ្ឌសែនសុខចាប់ខ្លួនបក្ខពួកក្រុមជនសង្ស័យ៣នាក់បន្ថែមទៀត ករណីឆក់ការបូបជនបរទេសកាលពីម្សិលមិញ

 

 

 

 
ភ្នំពេញ៖ ក្រុមជនសង្ស័យចំនួន៣នាក់ទៀតត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយនិងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនបន្ថែមទៀតពាក់ព័ន្ធនិងករណីឆក់យកការបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លា។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មណ្ឌខណ្ឌសែនសុខបានអោយដឹងថាមុននិងឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់បន្ថែមទៀតនេះបន្ទាប់ពីបក្ខពួកក្រុមនេះបានធ្វើសកម្មភាឆក់យកការបូបពីជនជាតិបរទេសបានហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ហើយសមត្ថកិច្ចបានសុំគោលការទៅព្រះរាជអាជ្ញាដើម្បីឆែកកាមេរ៉ាសុវត្ថភាពតាមបណ្តឹងជនរងគ្រោះទើបកំណត់មុខសញ្ញាក្រុមជនសង្ស័យបាន២នាក់យកទៅសាកសួរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់យីហោ ធីធី 2 ភូមិគោកឃ្លាងសង្កាត់ភ្នំសង្កាត់គោកឃ្លាងកម្លាំងសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនាក់បន្ថែមទៀតនៅបន្ទប់លេខ២០២យកមកសាកសួ។ដោយជនសង្ស័យទាំង៣នាក់នោះ១ឈ្មោះ រស់ រ៉ូ ភេទប្រុសអាយុ២៧ឆ្នាំមុខរបរបើកបរ១ឈ្មោះ សឿង ចែម ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតទាំងពីនាក់នេះស្នាក់នៅផ្ទះទិញលក់អេតចាយខាងលើ៣ឈ្មោះ ថន ប៊ុនធិ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិត ស្នាក់ផ្ទះជួល ផ្លូវដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកនាយផ្នែកព្រហ្មទណ្ឌបានបន្តថា ពួកគេទាំង៣នាក់នេះជាប់ចោទពីបទផ្សំគំនិត្យនូវអំពើឆក់។
សូមរំលឹកថាកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។មានករណីក្រុមជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ការបូបពីជនបរទេសយកលុយបានជិត៦០០ដុល្លាបានសម្រេចហើយជិះគេចខ្លួនចូលមកដីឡូតិ៍មួយកន្លែងខាងដែលផ្ទះនោះទិញលក់អេតចាយ។
បុរសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុសអាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។
ប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជីះម៉ូតូកង់បីមានគ្នា៥នាក់មានស្ត្រី០៣តាមបណ្តោយផ្លូវ២០០៤ខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេចតែម្តងហើយ
ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើកGPSតាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៍បានតាមទាន់ជនសង្ស័យខាងលើមានគ្នា០៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាក់ឌ្រឹមសង់និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់។
ប្រភពដដែលបានប្រាប់ទៀតថាខណះដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង០៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺរនិងជនរងគ្រោះមកដល់និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញនិងនាំគ្នាជិះម៉ូតូគេចម្តងទៀតបាត់អស់ទៅ។
ប៉ុន្តែក្រោយជនទាំងបីចេញផុតគាត់បានឆែកទូរស័ព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPSជនរងគ្រោះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។
តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរស័ព្ទដៃម៉ាកអាយហ្វូនសិចមួយគ្រឿងលុយ
៤០០ដុល្លានិងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លា។ បច្ចុប្បន្នក្រុមជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកា៕វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *