ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅម៉ូតូ៤គ្រឿងមនុស្ស៨នាក់បានដេញបង្ក្រាបចាប់ជនសង្ស័យម្នាក់យ៉ាងប្រផាប់ប្រភីង ក្រោយពីធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចផ្អើលដល់កម្លាំងនគរបាលនិងកងរាជអាវុធហត្ថ ខណៈដែលជិះម៉ូតូល្បាតការពារក្នុងភូមិសាស្ត្រ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង១៥នា
ទីយប់ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខការ៉ាស់សាំងតេលាកែងផ្លូវវេងស្រេងក្នុងត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ម៉ៅដាវិត ភេទប្រុសអាយុ២០ឆ្នាំមុខរបរ ជាងជួសជុលទូរស័ព្ទស្នាក់នៅភូមិចោមចៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំនើតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ចំណែកឯជនសង្ស័យមានគ្នា៣នាក់ទី១ឈ្មោះប្រាំងវឌ្ឍនាភេទប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតស្នាក់នៅសង្កាត់ផ្សារដើមគខណ្ឌទួលគោកមានស្រុកកំណើតស្រុកសង្កែខេត្តបាត់ដំបង រីឯបក្ខពូួកដទៃទៀតរត់គេចខ្លួនបាត់ស្រមោល ។
តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានយកម៉ូតូទុកផ្ទះយាយហើយឡើងលើទៅនោម។ លុះចុះមកវិញមកដល់កន្លែងកើតហេតុ ស្រាប់តែលេខមុខក្រុមជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ចូលទៅកាច់កយកម៉ូតូបាត់សម្រេចរួចគេចខ្លួនបាត់តែក្រោយមកកម្លាំងនគរបាលដែលកំពុងល្បាតក្នុងភូមិសាស្ត្រឃើញដេញចាប់ភ្លាមៗតែម្តង។
តាមប្រភពពត៌ពីកម្លាំងនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅកំពុងតែជិះម៉ូតូល្បាតការពារក្នុងមូលដ្ឋាននៅតាមបណ្តោយផ្លវវេងស្រេង។លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែឃើញជនសង្ស័យ ភ្លាមៗនោះក៏ធ្វើការដេញតាមពីក្រោយជនសង្ស័យ រហូតក្របួចបានម្នាក់រីឯបក្ខពូួកដទៃទៀតបានគេចខ្លួនបាត់។
បច្ចុប្បន្នសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ យកមកសាកសួរនិងទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធីផ្លូវច្បាប់៕សារ៉េត