



ភ្នំពេញ៖បុរស២នាក់ជិះម៉ូតូត្រូវរថយន្តកង់តឺន័របុកបណ្តាលអោយស្លាប់ម្នាក់ទៀតរងរបួសធ្ងន់មួយបង្កអោយមសនការភ្ញាក់ផ្អលើលកាលវេលាម៉ោង ១១នឹង៤០នាទី ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ជាតិលេខ៣ភូមិក្រាំងដូនទៃសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
សពឈ្មោះឆែម ឆៃ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ នៅផ្ទះរស់នៅភូមិព្រៃកី សង្កាត់ពងទឹកខណ្ឌដង្កោនិងម្នាក់ទៀតរងរបួសធ្ងន់មិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ ដោយជិះម៉ូតូម៉ាកគុបជ្រុង(90)ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1BI-4083។ចំណែកឯអ្នកបើកបររថយន្តបង្កហេតុមិនត្រូវបានគេស្គាល់ឈ្មោះនោះទេរត់គេចខ្លួនបាត់ស្រមោលបន្សស់ទុករថយន្តបង្កម៉ាកហីណូពណ៌ខៀវឆ្នូតបៃតង ពាក់ស្លាកលេខភ្នំពេញ 3A-7586។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងមានគ្នា២នាក់ធ្វើដំណើរក្នុងទិដៅពីត្បូងទៅជើងនឹងបក្ខពួក២ម៉ូតូគ្រឿងទៀតជិះស្របគ្នាប្រដេញយ៉ាងលឿន។បន្ទាប់មកស្រាប់តែម៉ូតូខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេង ជួនពេលនោះក៏មានកង់តឺន័រមួយគ្រឿងបើកបរក្នុងទិសដៅ បញ្ជ្រាសគ្នា ហើយបានបុកម៉ូតូជនរងគ្រោះខាងលើចំពីមុខរថយន្តផ្នែកចំហៀងខាងឆ្វេង ពេញទំហឹងបណ្តាលអូសជាង២០ម៉ែ្រតខូចខ្ទេចមួយកំណាត់មុខ។ចំណែកឯជនរងគ្រោះបែកក្បាលហូរឈាមពេញថ្នល់នឹងនាក់រួមតំណើម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តដឹងយកទៅសង្គោះនៅមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀត(រុស្សី)។ដោយឡែករថយន្តបង្កខាងលើបានបើករត់គេចបានប្រមាណជាង១០០ម៉ែត្របានចុះពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សាកសពត្រូវបានក្រុមគ្រួសា ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕សារ៉េត