បង្ខាំងក្មេងស្រីអាយ១៣ឆ្នាំទុករំលោភ ប៉ូលិសក្របួចជាប់

ភ្នំពេញ៖នគរបាលខណ្ឌឬស្សីកែវ បានឃាត់ជនសង្ស័យម្នាក់  កាលពីម៉ោង ៥ល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង តាមទូរស័ព្ទពីម្ចាស់ផ្ទះជួលថា មានអ្នកជួលបន្ទប់ចាប់បង្ខាំងក្មេងស្រីជាអនិតិជន ទុករំលោភសេពសន្ថវៈនៅ ចំណុចបន្ទប់ជួលលេខ៥C ផ្លូវបេតុង ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលទទួលបណ្តឹង តាមទូរស័ព្ទពីម្ចាស់ផ្ទះជួលឈ្មោះ អ៊ឹម ឈួង ភេទប្រុស អាយុ៥៥ឆ្នាំថា មានអ្នកជួលបន្ទប់បង្ខាំង ក្មេងស្រីនៅក្នុងបន្ទប់ ភ្លាមនោះកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ឬស្សីកែវ បានចុះទៅកន្លែងកើតហេតុ សហការជាមួយម្ចាស់ផ្ទះជួល ធ្វើការត្រួតពិនិត្យបន្ទប់លេខ៥C ឃើញ មានក្មេងស្រីម្នាក់កំពុងនៅក្នុងបន្ទប់ផ្ទះជួល ប្រាកដមែន និងឃើញបុរសវ័យចំណាស់ម្នាក់ឈ្មោះ ឈង់ សំឆៃ ហៅម៉ាប់ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុ ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរត់ម៉ូតូឌប់ រួចសមត្ថកិច្ចបាននាំអ្នកទាំងពីរ មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
ក្មេងស្រីរងគ្រោះឈ្មោះ ច ជ ន អាយុ១៣ឆ្នាំ  ជនជាតិខ្មែរ មានទីលំនៅផ្ទះ ជួលសង្កាត់ទួលសង្កែ មុខរបរនៅផ្ទះ ប្រាប់ថា បុសម្នាក់នេះបានបង្ឃាំងនាងទុរួមភេទយូរថ្ងៃហើយ  ៕អូន ធួក

%e1%9f%86%e1%9e%9b%e1%9f%84%e1%9e%97

Leave a Reply

Your email address will not be published. Required fields are marked *