ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាក នីសាន់ ១បាំងកន្លះ ដឹកម៉ូតូ១គ្រឿង បានផ្ទុះដូចគ្រាប់បែក ផ្លោងម៉ូតូនៅលើរថយន្តជាច្រើនម៉ែត្រ និងបណ្តាលឲ្យមនុស្ស៣នាក់ជិះក្នុងរថយន្ត ស្លាប់ខ្ទេចសាកសពជាបំណែកៗនិងធ្វើឲ្យខ្ទេចផ្ទះប្រជាពលរដ្ឋ១ខ្នង នៅក្បែរនោះ ផងដែរ នាវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នេះ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិព្រែកល្ពៅ ស្រុកមង្គលបុរី ។
សមត្ថកិច្ច បានឲ្យដឹងថា តាមការសន្និដ្ឋានជំហ៊ានដំបូងរថយន្តដែលផ្ទុះនេះ ទំនងជាដឹកផាវសម្រាប់ក្មេងលេង តែវាមានចំនួនច្រើន ទើបនៅពេលផ្ទុះ ធ្វើឲ្យខ្ទេចរថយន្ត ឆេះសន្ធោសន្ធៅនិងស្លាប់មនុស្ស២នាក់ បែបនេះ៕ សំបូរ