ឪពុកស្តីបន្ទោសរឿងផឹកស៊ីដើរលេងយប់ លួចទៅចងកសម្លាប់ខ្លួន

កណ្ដាល៖ យុវជន ម្នាក់ បន្ទាប់ពីតូចចិត្តនឹងឪពុក ស្តីបន្ទោសឲ្យ រឿងដើរផឹកស៊ីយប់ជ្រៅ ក្រចូលផ្ទះ ដែលធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភ បែរជាមានគំនិតខ្លីលួចធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួនទាំងវ័យនៅក្មេងខ្ចី។

ការលួចធ្វើអត្តឃាត់ចងកសម្លាប់ខ្លួនស្លាប់ចោលឪពុកម្តាយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០ ព្រលឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចដើមអំពិលជូរ ស្ថិតក្នុងភូមិអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្រី្តនគរបាលប៉ុស្តិ៍ឈើទាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អួន ចណ្ណា អាយុ២០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល (នៅលីវ) ។ ឪពុកឈ្មោះ អួន យ៉ាន អាយុ៥៣ឆ្នាំ មុខរបរកសិករ និងម្ដាយឈ្មោះ​ សន សារី អាយុ៤៨ឆ្នាំមុខរបរកសិករ ។

តាមការឲ្យដឹងពីក្រុមគ្រួសារសពបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកពីដើរលេងជាមួយមិត្តភក្តិចូលផ្ទះនៅពាក់កណ្តាលអធ្រាត្រ។ ពេលនោះ ឪពុក ក៏បានស្ដីបន្ទោសនិងណែនាំឲ្យកូន(ជនរងគ្រោះ) កុំឲ្យដើរផឹក​ស៊ីចូលផ្ទះពេលយប់ជ្រៅពេក រួចក៏នាំគ្នាដេកលង់លក់អស់ទៅ ។ លុះព្រឹកឡើងថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៧ ស្រាប់តែឃើញជនរងគ្រោះចងកនិងក្រមា ពណ៌ ក្រហមឆ្នូតសនឹងមែក​ដើមអំពិលនៅចម្ងាយពីផ្ទះ ៥០ម៉ែត្រ ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យសាកសពដល់ផ្ទះសពហើយបាន​សន្និដ្ឋានថា ជនរងគ្រោះពិតជាបាន ធ្វើ អត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជារឿងឃាតកម្មនោះទេ ហើយក៏បាន​ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *