ហាងសាច់អាំង​យីហោហេងហេង២​ឆ្លង​ចរន្ត​អគ្គិសនី​ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

 

 

 

 

ភ្នំពេញ៖​ អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងហាងហេង​ ហេង២​ ធ្វើអោយភ្ញៀវជាច្រើនកំពុងអង្គុយញាំរត់ជាន់ជើងគ្នាដោយសារតែឆ្លងចរន្តអគ្គីសនី។ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧​ នៅចំណុចហាង​ហេង​ហេង​2A ស្ថិតក្នុងសង្កាត់បឹកកក់ទី២​ ខណ្ឌទួលគោល។
​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុ​មានភ្ញៀវជាច្រើនបានកំពុងអង្គុយញាំអាហា​រ​ ពេលនោះស្រាប់តែផ្ទុះសេខ្សែរភ្លើងបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ​ ធ្វើអោយភ្ញៀវរត់ជាន់ជើងគ្នា។បន្ទាប់​មក​ប្រជាពលរដ្ឋព្រម​ទាំង​កម្លាំងនគរបាលបានចេញអន្តរាន៍ភ្លាមៗ។ដោយ​ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២៣គ្រឿងបាញ់អស់ហើយក៏មិនមានកាគ្រោះថ្នាក់ដល់យុជីវិត​នរណា​ម្នាក់​នោះ​ឡើយ​៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *