រថយន្ដបុកគ្នា២គ្រឿង​រួចខ្ទាត​ទៅបុកបង្គោល​ភ្លើង​រងការខូចខាតយ៉ាងដំណំ

 

 

 

ភ្នំពេញ៖ រថយន្ដ២គ្រឿងបើកបុកគ្នាត្រង់ផ្លូវ​បំបែកជាបួនបណ្ដាលឲ្យរថយន្ដម៉ាក​ប៉ា​ជេ​រ៉ូ​ខ្ទាត​ទៅបុកបង្គោលភ្លើងខូចខាតមួយកំណតមុខ។​ចំណែកឯ​រថយន្ដមួយគ្រឿងទៀតមិនស្គាល់ម៉ាករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៧នៅត្រង់ចំណុចផ្លូវ១៩៩កែងនិង៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

ម្ចាស់រថយន្ដបុកបង្គោលភ្លើងមានឈ្មោះ ប៉ោ បូរ៉ាវ៉ាត់ អាយុ៤០ឆ្នាំស្នាក់នៅជិត​ផ្សារពោធិ៍​ចិន​តុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿងម៉ាក ប៉ាជេ​រ៉ូ​ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ 2w- 4671 ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ១៩៩ក្នុង​ទិសដៅពីជើងទៅត្បូងឡើង​ទៅ​តាមផ្លូវ៣២៨ ក្នុងល្បឿងលឿនក្នុង​ទិស​ដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចកើតហេតុបានបុកគ្នាជា​មួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ពេញមួយទំហឹងបណ្ដាលឲ្យរថយន្ដម៉ាកប៉ាប៉ាជេ​រ៉ូ​ខ្ទាត​ទៅបុកបង្គោលភ្លើងរងការខូចខាតផ្នែកខាងមុខ ដោយឡែករថយន្ដម៉ាក​ហាយលែនឌ័រ​មិនចាំស្លាកលេខបានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពេលកើតហេតុ​នគរបាល​ជំនាញចរចរាណ៍ផ្លូវគោកបានមកធ្វើការវាស់វែងនិងអូសរថយន្ដទៅរក្សា​ទុក​ដោះស្រាយ នៅ​ពេលក្រោយ ដោយបង្គោលភ្លើងជាសម្បត្ដិរបស់រដ្ឋ ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *