


ភ្នំពេញ៖ យុវជនម្នាក់កំពុងជិះដឹកស្រីស្នេហ៍ដើរលេងត្រូវក្រុមចោវាយប្លន់ យកម៉ូតូបានដោយសុវត្ថិភាព។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១១:០០នាទីយប់ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ចំណុចប្រេងឥន្ទះសាមីមិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ប៊ុត ចំរុងភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្តាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុក បរិបូរខេត្តកំពង់ឆ្នាំង។ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកម៉ាកឌ្រីមបានសងសេរ៊ី២០១៦ ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1FR-1705។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានឌុបនារីម្នាក់ត្រូវជាសង្សាដោយជិះចេញពីបុរីសន្តសន្តិភាព២ក្នុងទិសដៅពីត្បូងទៅជើង។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងក្នុងទិសដៅបញ្ជ្រាស់គ្នាហើយនៅពេលជនសង្ស័យឃើញជិះបកក្រោយគៀបម៉ូតូខ្លួន(ជនរងគ្រោះ)ហើយបានយកដុំឥដ្ឋគប់ទៅលើខ្លួនបណ្តាលអោយត្រូវក្បាលផ្នែកខាងស្តាំរងរបួសស្រាខណៈនោះខ្លួនភ័យជិះម៉ូតូចូលការាស់សាំង។ប៉ុន្តែជនសង្ស័យបានដេញវាយទៀត ហើយយកម៉ូតូពីខ្លួនចេញទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់មកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលចោមចៅដើម្បីអោយជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសទៅតាមច្បាប់៕សារ៉េត