


ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែវក់និងល្បែងលេងភ្លេចបាយទឹកពេលចាញ់អស់លុយក៏បែកគំនិតដើរលួចមាន់តែត្រូវម្ចាស់គេទាន់ចាប់ប្រគល់អោយសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ។
ជនសង្ស័យឈ្មោះស្រី នី ភេទស្រីអាយុ៣៣ឆ្នាំ មុខរបក្មការិនីរោងចក្រ ស្នាក់បន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុជនសង្ស័យបានជិះកង់មកធ្វើសកម្មភាពចូលក្នុងរោងមាន់ដែលនៅខាងមុខផ្ទះខណៈដែលធ្វើសកម្មភាពក៏លឺសម្លេងមាន់ស្រែកពេលនោះម្ចាស់អើតមើលក៏ឃើញជនសង្ស័យទើបឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការអប់រំនិងដោះលែងជនសង្ស័យអោយទៅផ្ទះវិញកុំអោយថ្ងៃក្រោយធ្វើបែបហ្នឹងទៀត៕សារ៉េត