បត់ចូលរោងចក្រត្រូវរថយន្តយីឌុបបើកបុករុញចូលប្រឡាយទឹកស្អុយ

 

 

 

ភ្នំពេញ​៖រថ​យន្តកុងតឺន័ររបស់ក្រុមហ៊ុន​ផែស្ងួតសុកន​ បានបើកដឹកឥវ៉ាន់បំណងចូលទៅក្នុងរោងចក្រ​ ខណៈ​ដែល​បើកបត់ក្បាលចូលបន្តិចស្រាប់តែមានរថយន្តធុនធំប្រភេទរថយន្តយីឌុបបើកលឿនជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្តាលអោយរថយន្តកុងតឺន័ធ្លាក់ចូលប្រឡាយទឹកស្អុយ។ហេតុការណ៍​នេះ​​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៤ខែកញ្ញា​ ឆ្នាំ២០១៧​ នៅមុខរោងចក្រកាត់ដេសម្លៀកបំពាក់​ជីត​ ថិច​ ថាយ​លីមីតធិត​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាម​ប្រភពព័ត៌មានពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុេគបានឃើញរថយន្តកុងតឺន័រ​ របស់ក្រុមហ៊ុន​ ផែស្ងួត​ សុកន​ ពណ៌​ខៀវ​ ពាក់ស្លាកលេខភ្នពេញ​3C1142 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅពីកើតទៅលិច​ ខណៈ​មកដល់ចំណុចកើតហេតុក៏បានទាញចង្កូតបំណងបត់ចូលទៅក្នុងរោងចក្រ​។​ភ្លាមៗ​នោះស្រាប់តែមានរថយន្តធុនធំប្រភេទរថយន្តយីឌុប​ ពណ៌ខៀវ​ ពាក់ស្លាកលេខកំពង់ធំ​ 3A 0892 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងធ្វើអោយរថយន្តកុងតឺន័រធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាតហើយរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នាតែម្តង​ សំណាងមិនមានអ្នករងរបួស។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គរឿងទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌពោិ៍សែនជ័យរងចាំដោះស្រាយគ្នាពេលក្រោយ។ ពាក់ព័ន្ធនិងករពីខាងលើនេះបង្កការកកស្ទេះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *