បើករថយន្តទាំងងងុយដេក មិនប្រយ័ត្នជ្រុលចង្កូតបើកធ្លាក់ប្រលាយទឹកស្អុយ

 

 

 

ភ្នំពេញ៖បុរសម្នាក់ទំនងជាងងុយដេកខ្លាំងបានបើករថយន្តមិនប្រយ័ត្នបណ្តាលអោយរ៉េ​ចង្កូតធ្លាក់ប្រលាយទឹកស្អុយ។ហេតុការណ៍​នេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី ០៤ ខែកញ្ញាស្ថិត​នៅចំណុចផ្លូវដួងងៀប ( ផ្លូវសេះស )ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

តាមប្រភព​ពត៌​មាន​ពី​កន្លែងកើតហេពីបាន​អោយដឹងថា នៅ​មុនពេលកើតហេតុ គេសង្គេតឃើញរថយន្តមួយគ្រឿងម៉ាកយីឌុកដឹកដីធុនធំមួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ 3B-7491 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវដួងងៀប ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនធម្មតា ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើ មិនដឹងជាមានរឿង​អ្វីស្រាប់តែរថយន្តរ៉េ​ចង្កូតបើកធ្លាក់ចូលទៅក្នុងប្រលាយលូទឹកស្អុយ ផ្ញារជើងម្ខាងឡើងលើតែម្តង ។

ក្រោយពេលកើតហេតុ គេសង្គេយឃើញអ្នកបើកបររថយន្ត បានបើកទ្វារស្រវាចេញមកលើគោកវិញ ទាំងទឹកមុខ មានអាការះងងុយដេកខ្លាំង ពោលភ្នែក(បើកមិនរួច)តែម្តង។ពេល​នោះគេសង្គេតឃើញមានកម្លាំងនគរបាលមូលដ្ឋានចុះអន្តរាគមន៍ផងដែរ។ ប៉ុន្តែមិនបានធ្វើការវាស់វែងអ្វីទាំងអស់ គឺបានទំនាក់ទំនងហៅម្ចាស់រថយន្តខាងលើ អោយមកស្ទូចយករថយន្តរបស់ខ្លួនទៅវិញ ព្រោះក្នុងហេតុការណ៍នេះមិនបានបណ្តាលអោយមានមនុស្សណាម្នាក់រងរបួសឡើយ ពិសេសមិនបានបង្កអោយមានជាការខូចខាតដល់សម្បត្តិសាធារណៈ​នោះ​ឡើយ​៕​បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *