សិស្ស​សាលា​ទូនហ្វា​៤នាក់​ត្រូវ​រថយន្ត​កូរ៉េ​បុក​ពី​ក្រោយ​បណ្ដាល​អោយ​រងរបួសធ្ងន់​ម្នាក់​ស្រាល​៣នាក់​

 

 

 

 

ភ្នំពេញ៖រថយន្ដកូរ៉េដឹកអេតចាយបុកម៉ូតូកូនសិស្សសាលាទូនហ្វាប្រុសស្រី៤នាក់ត្រូវបានរថយន្តដឹកក្រដាសបុកពីក្រោយបណ្ដាលឲ្យ​បាក់ជើងកុមារីម្នាក់បាក់ជើងនិង៣នាកទៀតរងរបួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាមោង៥និង៣០នាទីល្ងាចថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧នៅតាម​បណ្ដោយ​ផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។
អ្នកបើកបររថយន្តបង្ករមានឈ្មោះហេង រតនះអាយុ២៥ឆ្នាំមុខរបរបើករថយន្ត ស្នាក់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ចំណែកសិស្សសាលាទាំង៤នាក់នោះពុំស្គាល់អត្តសញ្ញាណនោះ​ទេ។

តាមប្រភព​ព៌ត៌​មាន​ពីកន្លែងកើតហេតុបានឲដឹងថា នៅ​មុនពេលកើត​ហេតុ​គេឃើញសិស្សសាលាទាំង៤នាក់នោះជិះម៉ូតូម៉ាក​ហុងដាឌ្រឹមសេរីឆ្នាំ២០១៥ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1.CU.5012ជិះក្នា៤នាក់កុមារីម្នាក់និងកុមារ៉ា​៣នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ក្នុង​ទិសដៅពីជើងទៅត្បួងស្រាប់តែដល់ចំណុចកើតហេតុក៏មានរថយន្តកូរ៉េ​ពណ៌​ខៀវពាកស្លាកលេខ ភ្នំពេញ 2.C5646បើកស្របទិសគ្នាមកបុកពីក្រោយបណ្ដាលឲ្យ​កុមារីម្នាក់បាក់ជើងខាងស្ដាំចំណែកកុមារ៉ា​បីនាក់ទៀរងរបួសស្រាល។ភ្លាមៗនោះកុមាទាំង៤នាក់ត្រូវបានប្រជាពលរដ្ឋបានជួយយកទៅសង្គ្រោះក្លីនិចស៊ូគា។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថារថយន្តខាង​លើ​ដឹកសំពីងសំពោងទាំងនោះតែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវជាញឹកញាប់ហើយមិនដែលឃើញមានសមត្ថកិច្ចណាប្រាប់អ្នកបើកឬក៏ណែនាំទៅក្រុមរថយន្តនេះទេ។

ក្រោយពីកើតេហតុគេ​ឃើញ​នគរបាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនងទាក់​នគរបាល​ជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕បញ្ញា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *