
ខេត្តកណ្តាល៖ បុរសម្នាក់មានសភាពមិនស្រួលខ្លួនយកសត្វគោទៅចងជាមួយឪពុកក្មេកខ្យល់ខ្យល់គស្លាប់ម្នាក់ឯងនៅកណ្ដាលវាលស្រែ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅដីចំកាត្រប់ ខាងត្បូងវត្តទូលព្រះរាជាក្នុងភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ង៉ន សារុន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិ កំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានដឹកគោ ចេញពីផ្ទះ ទៅដីចំការត្របនៅខាងត្បូងវត្តទួលព្រះរាជា ស្ថិតក្នុង ភូមិឃុំកើតហេតុ ជាមួយ ឪពុកក្មេក ឈ្មោះ គ្រិន គ្រី ភេទប្រុស អាយុ៦៦ ឆ្នាំ។លុះទៅដល់ដីចំការ ក៏ចងគោជាមួយឪពុកក្មេក រួចឪពុកក្មេកដេីរទៅលេីក ភ្លឺស្រែ។ចំណែកឯជនរងគ្រោះទៅរោងដីចំការត្របមេីលគោព្រមទាំងដកដេីមត្របដែលងាប់ ដេីម្បីដាំថ្មីឡេីងវិញ។រហូតវេលាម៉ោង0៩.៣0នាទី ថ្ងៃ ខែ ឆ្នាំដដែល ឪពុកក្មេកឈ្មោះគ្រិន គ្រី ដើរមកហូបបាយ នៅរោង តែមិនឃើញជនរងគ្រោះ ក៏ដេីររកស្រាប់តែប្រទះឃេីញជនរងគ្រោះដួលផ្កាប់មុខនៅតាមជ្រលងជួរត្រប ដែលមានទឹកនៅតាមជ្រលងជួរត្រប ខាងជេីងរោង ចំងាយ៣0ម៉ែត្រ ខណៈនោះឪពុកក្មេករបស់ជនរងគ្រោះស្រែកហៅអោយ អ្នកនៅធ្វេី ចំការជិតនោះមកជួយ។ ប៉ុន្ដែសំណាងអាក្រក់ជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ក៏នាំគ្នាយកសាកសពជនរងគ្រោះ មកលំនៅដ្ឋាន រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីបានទទួលបានព៌តមានភ្លាមៗនគរបាល ផ្នែកជំនាញនៃអធិការដ្ឋាន បានទទួលបញ្ជា ពីលោក អធិការ បានចុះទៅដល់កន្លែងកេីតហេតុ រួចបានបង្កេីត គណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ប៉ុស្តិ៍នគរបាល រដ្ឋបាល ផ្នែកជំនាញ នឹងក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យសាកសពជនរងគ្រោះ។
តាមប្រភពព័ត៌មានពីគ្រូទេព្យជំនាញបានអោយដឹងថាជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណី ឃាតកម្មឡេីយ គឺពិតជាស្លាប់ដោយ ជំងឺខ្យល់គរ ប្រាកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ ជូនក្រុមគ្រួសារសពយកទៅធធ្វេីបុណ្យតាមប្រពៃណី៕សារ៉េត