ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ក្រោយពីឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់នៅជាប់នឹងខ្លួន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ យ៉ា ហ្វាស៊ី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ រឿន ភីម ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានចេញល្បាតក្នុងមូលដ្ឋានដើម្បី ការពាសន្តិសុខជូនប្រចាពលរដ្ឋក្នុងមូលដ្ឋាន។ លុះជិះម៉ូតូល្បាតដល់ត្រង់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យ២នាក់នេះ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១០០ ពណ៌ក្រហម(កូរ៉េ) ពាក់ស្លាកលេខ ទ-7475 ភព1 ដោយជិះក្នុងទិសដៅពីជើងទៅត្បូង។ ពេលនោះដោយមានការសង្ស័យកម្លាំងនគរបាលបានហៅពួកគេឲ្យឈប់ ត្រួតពិនិត្យក្នុងខ្លួន ក៏ប្រទះឃើញថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ថង់តូចហើយសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់នេះនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បី​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់៕អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *