ឃើញ​គេ​ទុក​ម៉ូតូ​ប្រហេះ​មួយ​ភ្លេត​ចោរ​ដៃ​ស្អិត​ធ្វើ​សកម្ម​ភាព​លួច​ត្រូវ​ប្រជាពលរដ្ឋ​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​

 

 

 

 
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋទទួលស្វាគមន៍យ៉ាងចាស់ដៃ ខណៈ​ដែល​បុរសនោះបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋមិនបានសម្រេច។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៥០នាទីព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតនៅក្នុង បរិវេន្តវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថានៅមុនពេលកើតហេតុបុរសដែលជាម្ចាស់ម៉ូតូបានធ្វើរដំណើរទៅវត្តរួចទុកម៉ូតូមួយភ្លែតដោយមិនបានដកសោរចេញនោះឡើយ។បន្ទាប់​មក​ចូលទៅក្នុងមួយភ្លេតពេល​ចេញមកវិញក៏ឃើញជនសង្ស័យកំពុងដេបញ្ឆេះម៉ូតូរបស់ខ្លួនបំរុងនឹងជិះយកចេញទៅក៏ម្ចាស់ម៉ូតូបានស្រែក​ចោរៗ​ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនៅជុំវិញទីនោះហើយប្រជាការពារដែលកំពុងយាមការពារទីនោះក៏ធ្វើ​ការ​ចាប់​ឃាត់ខ្លួនបានភ្លាមៗនៅនឹងកន្លែងត្រូវបានប្រជាពលរដ្ឋដែលនៅជុំវិញទីនោះបានទទួលស្វាគមន៍លោកចោរ​ម្នាក់មួយដៃមួយជើងត្រូវយ៉ាងដំណំផងដែរ។
សូមបញ្ជាក់​៖​លោកចោរដៃស្អិតនេះមានឈ្មោះ ជុំ បញ្ញារិទ្ធ អាយុ ៣៨ មុខរបរមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ គោកឃ្លៀង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។ក្រោយពីបានប្រជាពលរដ្ឋស្វាគមន៍រួចក៏បានក្របួចឲ្យនគរបាល​ប៉ុស្តិ៍កាកាបដើម្បីចាត់តាមនិតិវិធីច្បាប់៕​វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *