

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៤នាក់ក្រោយពីពិនិត្យទឹកនោមរកសារធាតុញៀនឃើញមានវិជ្ជមានទាំងអស់។ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវបេតុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង៤នាក់នេះទី១ឈ្មោះព្រហ្មសៅអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវបេតុងភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះ យូ ម៉ាឡានី អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី៣ឈ្មោះ លី វាន់ណេត អាយុ១៨ឆ្នាំ
មុខរបរមិនពិតប្រាកដស្នាក់ផ្ទះលេខ១២០ផ្លូវលំភូមិផ្សារទឹកថ្លា
សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ទី៤ឈ្មោះសេក ចាន់រតនា អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ផ្លូវលំភូមិផ្សារទឹកថ្លា
សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
តាមប្រភពពត៌មានពីកម្លាំងនគរបាលបានឲ្យដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤ខាងលើកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការល្បាតនៅចំណុចខាងលើបានឃើញពួកគេជិះម៉ូតូឌុបគ្នាដោយសង្ស័យក៏ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌដើម្បីសាកសួរនិងបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនស្រាប់តែពិនិត្យទៅលើទឹកនោមឃើញថាទាំង០៤នាក់នេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់។
យោងតាមការឃាត់ខ្លួនតាមការពិនិត្យស្វែងរកសារធាតុញៀនពួកគេបានសារភាពថាពិតជាធ្លាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតប្រាកដមែន។
បច្ចុប្បន្នជនទាំង០៤នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕វាសនាសែនជ័យ