ភ្នំពេញ៖បុរសម្នាក់ជាជនជាតិបារាំងគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់សង្គមបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២៣:០០នាទីយប់ថ្ងៃទី ០៦ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅក្នុងផ្ទះសំណាក់យីហោ សង្គមទីតាំងផ្ទះលេខ ៣៥ AE២ ផ្លូវលេខ ៧៥ បន្ទប់លេខ១០ ភូមិទី៨សង្កាត់ស្រះចកខណ្ឌដូនពេញ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ SODOYER REGIS ROLAND ភេទប្រុសឆ្នាំកំណើត ៣០.០៥.១៩៥៥ មុខរបរ គ្រូបង្រៀនសាលាពេទ្យ ជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ ១៦CE៣១០៨៦ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាកាលពីថ្ងៃទី ២៦ខែសីហាឆ្នាំ២០១៧វេលម៉ោង១៣:៣០
នាទីរសៀលជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅចំនួន០២អាទិត្យដោយប្រកបមុខរបរគ្រូបង្រៀន
ពេទ្យ។ លុះដល់ថ្ងៃកើតហេតុខាងលើ ប្រពន្ឋជនរងគ្រោះបានទូរស័ព្ទមកជនរងគ្រោះពុំមានការឆ្លើយតបក៏ទូរសព្ទ័ទៅម្ចាស់ផ្ទះសំណាក់អោយជួយមើលទើបដឹងថាដេកស្លាប់នៅលើឥដ្ឋបាត់ទៅហើយ។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានចុះទៅកន្លែងកើតហេតុព្រមទាំងទំនាក់ទំនងទៅនគរបាលជំនាញនៃស្នងការក្រុងចុះមកធ្វើកោសល្យវិច្ច័យ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលជំនាញនិងគ្រូពេទ្យនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែនពុំមានឃើញស្នាកស្នាមអ្វីនោះទេ។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការក្រុងបានប្រគល់ទៅអោយប្រពន្ធជនរងគ្រោះយកទៅធ្វើតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត