មន្ត្រី​នគរបាល​អន្តរាគមន៍​ពិសេស​ក្រសួង​មហាផ្ទៃ​ដក​កាំ​ភ្លើង​បាញ់​ភ្ចុច​ដី​បណ្ដាល​អោយ​បុរស​ម្នាក់​រង​របួស​

 

 

 
ភ្នំពេញ៖​សំលេង​ស្នូរ​ផ្ទុះកាំភ្លើងនៅកណ្តាលទីក្រុងបង្កការភ្ញាក់ផ្អើលនិងធ្វើអោយបុរសម្នាក់រងរបួសជើងខណៈ​ដែល​ផឹកសុីជុំគ្នាហើយបានទាស់សម្តីគ្នាបន្តិចបន្តួច។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្លូវរថភ្លើងបឹកកក់
(R6) សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជន​បង្ក​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​ មុខរបរ​ន្ត្រីនគរបាលអន្តរាគមន៍ពិសេស អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ​ដោយ​ប្រើប្រាស់កាំភ្លើង ម៉ា រ៉ូឡូកាណុងវែង។

តាម​ប្រភព​ព័ត៌មានពីកន្លែងកន្លែងបានឲ្យ​ដឹងថា នៅ​មុនពេលកើតហេតុបុរសទាំង២នាក់បានអង្គុយផឹកស៊ីក្បែរគ្នានៅកន្លែងកើតហេតុ រហូតទាស់សម្តីដាក់គ្នា ជនរងគ្រោះបានដើរទៅច្រានទ្រូងជនបង្ក ទើបជនបង្កដែលជាមន្ត្រីនគរបាល​ដកកាំភ្លើងនៅចង្កេះ​បាញ់ភ្ចុចដីចំនួន១គ្រាប់ផ្លាតចំជើងឆ្វេងបុរសដែលទៅច្រានទ្រូងរងរបួសស្រាល ។

ក្រោយកើតហេតុនគរបាលខណ្ឌដូនពេញបានចុះទី​ដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំង២នាក់មកកាន់អធិការដ្ធាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរពីដំណើររឿង៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *