នារីវ័យក្មេងម្នាក់បានសន្លប់ស្តូកស្តឹងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រួច

 

 

 
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបុក​គ្នា​យ៉ាងពេញទំហឹង​បណ្តាលឲ្យនារីម្នាក់សន្លប់ស្តូកស្តឹងត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យផងដែរ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧​ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងទល់មុខនឹងរោងចក្រ សាន់ តិច ក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពី​កន្លែងកើតហេតុបានបញ្ជាក់ថា​ នៅ​មុនពេលកើតហេតុគឺភាគីទាំង​សងខាងធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុភាគីខាងជនរងគ្រោះដែលបើកបរដោយម៉ូតូឌ្រីមសង់ឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 2F 0227 ជិះដោយមនុស្សប្រុសស្រី២នាក់ស៊ីញ៉ូបម្រុងនឹងបត់ឆ្លងផ្លូវទៅក្រោយវិញតែមិនទាន់បានសម្រេចផងក៏មានម៉ូតូឌ្រីមសង់ឆ្នាំ២០១៤ដែល ពាក់ស្លាកលេខ ព្រៃវែង 1I 5468 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមកពីក្រោយយ៉ាងលឿនទើបបណ្តាលឲ្យបុក​គ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យដួលទាំងសងខាងរង​របួស​ធ្ងន់​នារីម្នាក់ដួលបោកខ្លួននិង​ក្បាលទៅនឹងផ្លូវសន្លប់នៅកន្លែងភ្លាមៗផងដែរ។ក្រោយពេលកើតហេតុភ្លាមៗក៏បានប្រជាពលរដ្ឋហើយនឹងសន្តិសុខដែលនៅជុំវិញទីនោះបាននាំគ្នាជួយសែងជនរងគ្រោះមកចញ្ចើមផ្លូវ។ បន្ទាប់​មក​បញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។រីឯសម្ភារៈ​ត្រូវបាន កម្លាំង​នគរ​បាល​ប៉ុស្តិ៍ធ្វើរកាវាស់វែងយកទៅរក្សាដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕​ វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *