ស្រះទឹកជម្រៅ៥ម៉ែត្រ ឆក់យកជីវិតក្មេងស្រី២នាក់ សាច់ញាតិបានត្រឹមយំសោកអោបសព

0
675

 

 

 
ភ្នំពេញ ៖ ក្មេងស្រីវ័យ៩ឆ្នាំ២នាក់លង់ទឹកស្លាប់ក្នុងស្រះទឹកមួយកន្លែងដែលមានជម្រៅទៅដល់ជាង៥ម៉ែត្រ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលសម្បូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរ ។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១ឈ្មោះ សម ស៊ីស្រីណា និងម្នាក់ទៀតឈ្មោះ ស្រីណូ អាយុ៩ឆ្នាំដូចគ្នាស្នាក់នៅភូមិសង្កាត់កើតហេតុ ។

តាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុបាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ ក្មេងស្រីទាំង២នាក់ បាននាំគ្នាទៅលេងទឹកស្រះខាងលើតាំងពីម៉ោង១០មកម្លេះ ។ បន្ទាប់​មក​ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីរងគ្រោះទាំង២ បានចុះទៅលេងនៅមាត់ច្រាំង ហើយក៏ហែលទៅកណ្តាលស្រះបណ្តាលអោយលង់លឹបបាត់ខ្លួន ភ្លាមៗនោះ ក្មេងស្រីម្នាក់ទៀតឃើញដូចនោះ ក៏លោតស្ទុះទៅជួយ បណ្តាលអោយលង់ស្លាប់ទាំង២នាក់តែម្តង ។ស្របពេលក្មេងស្រីទាំង២នាក់នោះត្រូវលង់ទឹក មានក្មេងប្រុសតូចម្នាក់វ័យ៦ឆ្នាំជាអ្នកឃើញ ហេតុការណ៍ បានរត់មកប្រាប់អ្នកភូមិបង្កអោយមានការភ្ញាក់ផ្អើល ដល់សាច់ញាតិ នាំគ្នាមកមុខទឹក ស្រង់ក្មេងស្រីទាំង​២នាក់​ឡើងគោកវិញ។ ប៉ុន្តែបានត្រឹមយំឱបសពក្មេងស្រីទាំង២ ព្រោះពួកគេបាន ស្លាប់ជាង ២ម៉ោងទៅហើយ ៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here