


ភ្នំពេញ៖ រថយន្តម៉ាករ៉េនតូ មួយគ្រឿងបើកចេញពីការាស់បានបន្តិច ឆ្លងចរន្តបណ្តាលអោយឆេះហុយផ្សែងពេញកាបុីនសំណាងល្អរថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ នឹងបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧នឹង៣០នាទីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
រថយន្តរងការឆាបឆេះប្រភេទយីឌុប ម៉ាករ៉េនតូ ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ3A,1866បើកបរក្នុងទិសដៅពីកើតទៅលិច ។
តាមប្រភពព័ត៌មានពីតៃកុងរថយន្តខាងលើបាននិយាយថា នៅមុនពេលកើតហេតុរថយន្តរបស់គាត់ទើបតែជួសជុលហើយថ្មីៗនៅការាស់ទល់មុខកងពលតូចលេច៧០ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ។ហើយរូបគាត់បានបើកចេញដំណើរទៅខេត្តកំពង់សោមដើម្បីដឹកទំនិញ។លុះបើកចេញពីការាស់បានប្រមាណជាង២គីឡូម៉ែតស្រាប់តែរថយន្តរបស់គាត់ឆ្លងចរន្តបណ្តាលអោយឆេះនឹងហុយផ្សែង ពេញកាបុីនភ័យចុះពីលើរថយន្តយ៉ាងប្រញ៉ាប់តែសំណាងល្អពេលឆេះទើបតែផ្សែងហុយៗត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់កងពលលេខ៧០បានមកជួយពន្លត់ភ្លាមៗដោយបាញ់អស់ចំនួនមួយរថយន្តរលត់។ហើយតៃកុងរថយន្តខាងលើបានបញ្ចាក់ថាការឆ្លងចរន្តខាងលើគឺឆ្លងកន្លែងឌីណាម៉ូភ្លើង។
ក្រោយពេលកើតហេតុតៃកុងរថយន្តដែលឆាបឆេះខាងលើបានថ្លែងអំណរអគុណក្រុមពន្លត់អគ្គីភ័យជួយពន្លត់ទាន់ពេលហើយ។បន្ទាប់មកតៃកុងរថយន្តខាងលើបានហៅរថយន្តមួយក្រឿងទៀតមកជួយសណ្តោងយកទៅការាស់វិញភ្លាមៗ៕សារ៉េត