កូនលោកដុកទ័រមានជម្លោះជាមួយលោកផ្កាយ៣ បញ្ជូនទៅបន្សាបគ្រឿងញៀន នៅមណ្ឌលកែប្រែឧិកាសខ្ញុំ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៦ នេះ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់កូនប្រុសទំនើងរបស់លោកដុកទ័រមានជម្លោះជាមួយឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់  និងបានបញ្ជូនកូនប្រុសរូបនោះ ទៅដាក់មណ្ឌលអប់រំកែប្រែឱកាសខ្ញុំ ដើម្បីព្យាបាលជំងឺញៀនថ្នាំ(គ្រឿងញៀន) ។

សមត្ថកិច្ចអះអាងថា ក្រោយពីឃាត់ខ្លួនយុវជនឈ្មោះ ចាន់ សោភា អាយុ២៣ឆ្នាំ មន្ត្រីអាវុធហត្ថបានធ្វើការពិនិត្យទឹកនោមនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមកឃើញថាមានសារធាតុញៀន ។ ក្រោយពីពិនិត្យទឹកនោមរួចហើយ យុវជននេះក៏បានសារភាពខ្លួនឯងដែរថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនផងដែរ ។ ការពិនិត្យទឹកនោមនេះធ្វើឡើងនៅទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ។

ទាក់ទិនរឿងនេះបានធ្វើឱ្យកក្រើកដល់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកដុកទ័របានបង្ហោះវីដេអូឃ្លីប ព្រមទាំងបង្ហាញពីទុក្ខវិយោគរបស់លោកដោយសារតែកូនជាទីស្រឡាញ់របស់លោក ត្រូវបានចាប់ខ្លួន និងខ្លួនឯងជាឪពុកបានគំរាមធ្វើអត្តឃាតផងដែរ ។ សម្រាប់សាធារណជន កាយវិការបស់លោកដុកទ័រនេះ មិនត្រូវបានទទួលការគាំទ្រនោះទេ ដោយសារតែរឿងរ៉ាវដែលបានកើតឡើង គឺផ្តើមចេញពីកូនប្រុសរបស់លោកជាជនទំនើងដែលព្រហើនកោងកាចគ្មានសុជីវធម៌មកលើមនុស្សចាស់ ជាពិសេសមកលើលោកផ្កាយ៣ ៕  អូន ធួក

%e1%9e%91%e1%9f%86%e1%9e%93%e1%9e%be%e1%9e%84%e1%9e%95%e1%9f%92%e1%9e%80%e1%9e%b6%e1%9e%99%e1%9f%a3

Leave a Reply

Your email address will not be published. Required fields are marked *