ឡានព្រូូស ចុះពីលើស្ពានជ្រោយចង្វាគេចម៉ូត បុករង្វង់មូលដាច់កាឡេទៅមុខលែងរួច

ភ្នំពេញៈ រថយន្តព្រូសមួយគ្រឿង ពេលម្ចាស់ បើកបរក្នុងល្បឿនលឿន ចុះពីស្ពានជ្រោយចង្វា បានជ្រុលចង្កូតទៅបុកខឿនថ្មរង្វង់មូលជ្រោយចង្វាខាងកើត បណ្តាលឲ្យរថយន្តដាច់កាឡេកង់ បើកទៅមុខលែងកើត។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង១៖៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅជិតរង្វង់មូលព្រហ្មមុខ៤ជ្រោយចង្វា ត្រើយខាងកើត សង្កាត់- ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។រថយន្តបង្កម៉ាកព្រុសមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AL-6476 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយគ្រួសារ បានបើកបរចុះពីលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង មិនចាំម៉ាក និងស្លាលេខ បានជិះជែងរថយន្តព្រូសខាងលើ ធ្វើអោយអ្នកបើកបរជារថយន្តព្យាយាមបួងចង្កូតគេច ក៏ជ្រុលទៅបុកខឿនថ្មដែលព័ទ្ធជុំវិញរង្វង់មូលជ្រោយចង្វាខាងកើតពេញទំហឹង បណ្តាលឲ្យរថយន្តរ៉េចង្កូតមកឈប់ចំពាក់កណ្តាលផ្លូវ ដាច់ក្រទ្បេផ្នែកមុខខាងស្តាំបើកទៅមុខលែងរួចតែម្តង។ ករណីនេះ មិនបង្កឲ្យមាននរណារងរបួសនោះទេ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *