កម្លាំង​នគរ​បាល​ខណ្ឌពោធិ៍សែនជ័យបង្ក្រាបបានជនសង្ស័យកាច់កម៉ូតូបាន២នាក់

0
164

 

 

 

ភ្នំពេញ៖ ក្រុមជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពកាច់សោកករម៉ូតូយ៉ាងសកម្មត្រូវបាន​កម្លាំង​នគរ​បាល​ក្របួច​ ខណៈដែលទៅធ្វើសកម្មភាពលួចកាច់ សោកករម៉ូតូនៅក្បែរ ផ្ទះជួលរោងចក្រតុក្កតា ផ្លូវ៣០ម៉ែត្រស្ថិតនៅក្នុង ភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧​ស្រប​ពេល​ដែល​ជន​សង្ស័យ​ប្រព្រឹត្តជាក់ស្តែង ត្រូវបានកម្លាំង​នគរបាល​កំពុងល្បាតរបស់ ខណ្ឌដង្កោ ប្រទះឃើញផ្អើលក៏ភ័យក៏ព្យាយមបើកម៉ូតូរត់ ត្រូវបានកម្លាំងសម្ថិតកិច្ចខណ្ឌដង្កោ និងពោធិសែនជ័យ ដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ នេះនៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។ ជនសង្ស័យទាំង២នាក់នោះ ទី១មាន ឈ្មោះ  ប៊ូ សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិឫស្សីជះ ឃុំព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ទី២ មានឈ្មោះ ខៀវ ឡុង ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រោយពីសម្ថិតកិច្ចឃាត់ខ្លនបាន ដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-2011 ជាមធ្យោបាយក្នុងការដើរធ្វើរសកម្មភាព តាមនគរបាលខណ្ឌដង្កោបានឲ្យដឹងថា មុនកើតហេតុ កម្លាំងកំពុងល្បាតក្នុងមូលដ្ឋានក៏ ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង លួចកាច់សោកម៉ូតូ សេ១២៥ មួយគ្រឿងត្រង់ចំណុចផ្ទះជួលក្នុងភូមិព្រៃទុយ សង្កាត់ព្រៃស គ្រាន់តែឃើញប៉ូលីស ជនសង្ស័យហក់ឡើងជិះម៉ូតូព្យាយាមបើករត់គេច ត្រូវបានកម្លាំង ដេញតាមស្រែកប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង ទើបកម្លាំងនគរបាល២ខណ្ឌ ដង្កោ និងពោធិសែនជ័យ ប្រដេញតាមនិងស្ទាក់ ចាប់ជនសង្ស័យទាំង២នេះបាន ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ ជនសង្ស័យទាំង២នាក់បានសារភាពថា ខណៈពេលដែលកំពុងធ្វើសកម្មភាពនោះត្រូវបានសម្ថិតកិច្ចមកទាន់ឃើញដូចនេះជនសង្ស័យទាំង២បានព្យាយាមបើកម៉ូតូរត់គេច ហើយឧបករណ៍កាច់សោ បានបោះចោលតាមផ្លូវ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរនៅ ប៉ុស្តិរដ្ឋបាលចោមចៅរួចប្រគល់ឲ្យសម្ថិតកិច្ចខណ្ឌដង្កោ នាំយកទៅសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here