ឆក់ខ្សែកមាសបាន១ខ្សែ ដួលម៉ូតូ យកខ្សែកទៅបាត់ ទុកម៉ូតូនៅកន្លែងកើតហេតុ

ភ្នំពេញៈចោរ១ក្រុមបានឆក់យកខ្សែក១ខ្សែពីក្មេងប្រុសម្នាក់ បានសម្រេចហើយព្យាយាម​ជិះរត់គេចខ្លួន តែបែរជាដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២ បានរត់ឡើងម៉ូតូ១គ្រឿងទៀត គេចខ្លួនបាត់អស់ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។

ហេតុការណ៦នេះកើតឡើងកាលពីម៉ោង១២និង១៥នាទីរសៀលថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅខាងសាលាពេទ្យ​ ផ្លូវព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមសម្ដីក្មេងរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ជិះម៉ូតូម៉ាកវ៉េវ​ ពណ៌ខ្មៅលាយក្រហម ជាមួយប្អូនប្រុសចេញពីសាលា តាមបណ្ដាយផ្លូវព្រះមុនីវង្ស ពីត្បូងទៅជើង លុះមកមុខសាលាពេទ្យ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Suzuki Let ស៊េរី016​ ឆក់ខ្សែក បានសម្រេចហើយពួកវាបើករត់គេចខ្លួន​ ពេលនោះជនរងគ្រោះឈប់ម៉ូតូ ដោយឃើញជនសង្ស័យដួលម៉ូតូ ក្រោយពីដួលម៉ូតូហើយភ្លាមនោះមានគ្នាវាប្រហែល៣ម៉ូតូមកពីក្រោយដឹកគ្នាវាគេចខ្លួនបាត់អស់បន្សល់ទុកតែម៉ូតូដែលធ្វើសកម្មឆក់នៅកន្លែងហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសម្ថតកិច្ចនាំគ្នាចុះមកដល់កន្លែងកើត បានត្រឹមតែនាំជនរងគ្រោះ និងម៉ូតូរបស់ចោរឆក់យកទៅប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹងតាមរកចាប់ខ្លួនពួកវាគ្រាដែល ខ្សែករបស់ក្មេងប្រុសត្រូវចោរឆក់យកទៅបាត់ហើយនោះ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *