


ភ្នំពេញ៖យុវជន៣នាក់ចេញមកពីផឹកសុីដោយម្ចាស់ម៉ូតូស្រវឹងជោគបានអោយមិត្តភ័ក្តម្នាក់ជាអ្នកឌុប លុះមកដល់ឃ្លាំងអត់មានសោរចូលក្នុងឃ្លាំងបានអោយអ្នកឌុបឡើងលើរបងយកសោរហើយត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូបានដោយសុវត្ថភាព។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៧ នៅមុខឃ្លាំងស្តប់សំភារះចុងភ្លៅការ ភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ លាង សុីថាន់ ភេទប្រុស៣៣ ឆ្នាំមុខរបរ ចុងភៅ ស្នាក់នៅក្នុងឃ្លាំង ដាក់ចានឆ្នាំងនឹងសំភារះការ ភូមិគោគចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកគៀនស្វាយខេត្តកណ្តាល។ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1CQ-9762។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបាននិយាយថាមុនពេលកើតហេតុខ្លួនផឹកសុីនៅហាងមួយកន្លែងរហូតដល់ស្រវឹងហើយបានអោយមិត្តភ័ក្តម្នាក់ឈ្មោះ តឿ សារ័ត្នហៅទួន អាយុ៣០ឆ្នាំ ជាអ្នកឌុប។លុះមកដល់មុខឃ្លាំងមិនមានសោរចូលក្នុងឃ្លាំង បន្ទាប់មកឈ្មោះតឿ សារ័ត្ន ហៅទួន បានឡើងលើរបងដើម្បីទៅយកសោរស្រាប់តែជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅនោមហើយបានអោយឈ្មោះមាន់ សុខហាក់ នៅចាំម៉ូតូស្រាប់តែមានជនសង្ស័យមានគ្នា៨នាក់ម៉ូតូ៤គ្រឿង ប្រដាប់ដោយអាវុធខ្លី២ដើម មិនស្គាល់ម៉ាកបានភ្ជុងនឹងវាយទៅលើឈ្មោះ មាន់ សុខហាក់ចំនួន២ស្នាប់កាំភ្លើងបណ្តាលអោយពកក្បាលហើយជិះម៉ូតូចេញទៅ ខណៈនោះជនសង្ស័យជិះម៉ូតូចេញទៅហើយរូបគាត់ជាម្ចាស់ម៉ូតូរត់ទៅទាញម៉ូតូនឹងស្រែកថាចោរៗតែជនសង្ស័យជិះចេញទៅបាត់។
ក្រោពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានទៅដាក់ពាក់បណ្តឹនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីសើបសង្កេតរកមុខសញ្ញាខាលើយកមកផ្ដន្ទាទោសទៅតាមច្បាប់៕សារ៉េត