





ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិព្រៃសាឡាភ័យរត់ជាន់ជើងគ្នាខណៈដែលឆ្លងចរន្តខ្សែកាបទូរសព្វ័និងខ្សែកាបអុបទិចឆេះផ្អើលអ្នកជិតខាងទាំងយប់អ្នកខ្លះយកបំពង់ពន្លត់មកបាញ់អស់ជាច្រើនបំពង់កុំអោយឆ្លងចរន្តភ្លើងអគ្គសនីបណ្តាលអោយឆាបឆេះចេញជាអណ្តាតភ្លើងឡើងក្រហមត្រូវបានប្រជាពលរដ្ឋជួយបាញ់បំពង់ទាន់ពន្លត់ទាន់ពេលវេលាកុំអីឆេះរាលដាលសំណាងល្អឆេះគ្មានអ្នករងរបួសទេ។
ហេតុការណ៍នេះបង្កអោយមានកាលភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃសាឡាផ្លូវ បេតុងភូមិព្រៃសាលាសង្កាត់កាកាប2ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព៍ត័មានពីប្រជាពលរដ្ឋរស់នៅជិតខាងជាប់របងផ្ទះគ្នាបានឃើញហេតុការណ៍ឆាបឆេះឆ្លងចរន្តនេះបានអោយដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋរស់នៅជិតក្បែរកន្លែងកើតហេតុនោះឃើញចេញផ្សែងហុយៗចេញពីលើខ្សែអុបទិច អណ្តាតភ្លើងដូចផ្ទុះគ្រាប់រំសេវនិងផាវពណ៌ក្រហមបានបង្កើតជាអណ្តាតភ្លើងឆេះខ្សែរភ្លើងឆាបឆេះតែសំណាងល្អប្រជាពលរដ្ឋជួយបាញ់អស់១៤បំពង់ពន្លត់អគ្គីភ័យទាន់មួយដៃជើងខ្លះបាចដីខ្សាច់និងថ្មភ្នំ។បន្ទាប់មកប្រជាពលរដ្ឋដែលក្នុងហេតុការណ៍ព្រួយបារម្ភក្រែងមានបង្កកើតឡើងម្តងទៀតបានតេហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍។ហើយអគ្គិសភ័យនេះរលត់ទៅវិញនៅម៉ោង១០និង៥នាទីយប់ខែឆ្នាំដដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ័កាកាបរួមប្រជារកាពារខណ្ឌពោធិ៍សែនជ័យចុះទៅដល់ភ្លាមៗដោយមិនចាំបាច់ប្រើប្រាស់រថយន្តពន្លត់អគ្គិសភ័យនោះឡើយ៕សារ៉េត