ពិធីលែងកូនត្រី នៅរម្មណីយ៍ដ្ឋានអាងទឹកទំនប់ជ្វាំងសែនជ័យដែលមានទីតាំងនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ

 

 

 

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះនៅរម្មណីយ៍ដ្ឋានអាងទឹកទំនប់ជ្វាំងសែនជ័យដែលមានទីតាំងនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធី លែងកូនត្រី កូនបង្កង និងមេត្រីពូជ ដែលពិធីខាងលើនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ទ្រី អគ្គនាយយករងរដ្ឋបាលជលផលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេង ជាសាន្តប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋបាលជលផល និងឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីជាប្រធានស្ថាប័នមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

ក្នុងពិធីលែងកូនត្រីចូលក្នុងបឹងនៅរម្មណីយ៍ដ្ឋានអាងទឹកទំនប់ជ្វាំងសែនជ័យនេះបានលែងកូបត្រីសរុបចំនួន ៣៥០០០ក្បាល ក្នុងនោះត្រីឆ្ពិន ព្រលូងចំនួន៣០០០០កូន ត្រីអណ្តែង១០០០កូន ត្រីរ៉ស់៥០០កូន កូនបង្កង២០០០កូន អន្ទង់១០០០កូន កន្ធាយ១០កូន កង្កែប៥០០កូន និងខ្យងចំនួន៥០គីឡូក្រាមផងដែរ ៕សិរសារ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *