បើក​រថយន្ត​កៀរ​ម៉ូតូបណ្តាលអោយរបួសហើយរត់គេចខ្លួនបាត់ស្រមោល​

img_6585img_6584img_6583
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូហុងដាមួយគ្រឿងហើយត្រូវរថយន្តកូរ៉ូឡាមួយគ្រឿងទៀតដែលស្គាល់ថាជាមន្ត្រីនគរបាលបើកបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅកៀរបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់ភ្នំមាស តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹកសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CF 2380 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 Al 1461 ធ្វើដំណើរស្របទិសគ្នាហើយបានវ៉ាម៉ូតូ ខណៈនោះវ៉ាផុតបន្តិចស្រាប់តែបត់ស្តាំបំណងចូលផ្លូវបេតុដោយមិនបានមានភ្លើងសញ្ញាទើបប៉ះនិងម៉ូតូបណ្តាលអោយអ្នកជិះម៉ូតូដួលរងរបួសធ្ងន់។ ចំណែកឯរថយន្តបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចបើកគេចខ្លួនបាត់។
តាមប្រភពដដែលបានបង្ហើបអោយដឹងថា រថយន្តបង្កខាងលើត្រូវបានគេស្គាល់ថាជាមន្ត្រីនគរបាលតែមិនដឹងថានៅខាងផ្នែកមួយណានោះទេ។ប៉ុន្ដែសូមសមត្ថកិច្ចមូលដ្ឋានមេត្តាតាមស្រាវជ្រាវរថយន្តខាងលើយកមកទទួលខុសត្រូវផង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បឹងសាឡាង៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *