











ខេត្តកណ្ដាល៖ក្មេងវ័យជំទង់២នាក់ បានស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារតែពួកគេបានយកផាវមកកែច្នៃខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះឆេះបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
លោក ជុនវណ្ណីមេបញ្ជាការអាវុធហត្ថស្រុុកណ្តាលស្ទឹង បានប្រាប់អោយដឹងថា នៅវេលាម៉ោងប្រមាណ៧៖១០នាទីយប់នេះពិតជាមានករណីក្មេងៗកែច្នៃផាវ ខុសបចេ្ចកទេសបណ្តាលឲ្យផ្ទុះស្លាប់ចំនួន០២នាក់ និងរងរបួសធ្ងន់ស្រាល២នាក់។
លោកមេបញ្ជាការបានបន្តទៀតថា ជនរងគ្រោះទាំង៤នាក់ ទី១-ឈ្មោះ ប៉ុន សម្បត្តិ អាយុ១៣ឆ្នាំ មុខរបរសិស្ស ទី២-ឈ្មោះ ជ័យ វី អាយុ១១ឆ្នាំ មុខរបរសិស្ស(ស្លាប់) ៣-ឈ្មោះ ប៉ុន សុខុន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី៤-ឈ្មោះ មឿន សុភក្រ័ អាយុ១៧ឆ្នាំ មុខរបរសិស្ស (អ្នកទាំងនេះស្នាក់នៅភូមិកើតហេតុខាងលើ)។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួសត្រូវកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងសហការជាមួយកម្លាំងកងរាជអាវុធហត្ថកណ្ដាលស្ទឹងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុីរាជធានីភ្នំពេញ។ចំណែកឯសាកសពជនរងគ្រោះត្រូវបានកម្លាំង កងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងធ្វើកោសល្យវិច្ច័យព្រមទាំងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕បញ្ញា