គួរឲ្យខ្លោចចិត្តណាស់លោកអើយ ! គ្រាន់តែប្រលងបាក់ឌុបធ្លាក់ យុវតីម្នាក់ចងកសម្លាប់ខ្លួន

ខេត្ត​កណ្ដាល​៖​ពិតជាគួរឲ្យសោកស្តាយណាស់ដែលយុវសិស្សនារីស្រស់ស្អាតម្នាក់ គិតខ្លី បានសម្រេចចិត្តចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារប្រលងបាក់ឌុបធ្លាក់ ធ្វើឲ្យក្រុមគ្រួសារសោកសង្រេងក្រៃណា ។

យុវតីរូបនេះ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយការចងកសម្លាប់ខ្លួន ហើយបង្កឲ្យមានការភ្ញាក់ផ្អើលនាព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃទី១ នៃប្រកាសលទ្ធផលប្រឡងបាក់ឌុបសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា យុវតីរូបនេះ មានឈ្មោះ អោក សុភាព អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន អង្គស្នួល និងមានទីលំនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ យុវតីបានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ព្រោះតូចចិត្តនឹងលទ្ធផលប្រឡងបាក់ឌុប ពោល គឺធ្លាក់បាឌុប ទើបគិតខ្លីបែបនេះ ដែលពេលនើក្រុមគ្រួសារមិនបានស្តិបន្ទោស ឬ ខឹងសម្បារ នឹងការប្រឡងបាក់ឌុបធ្លាក់ឡើយ ។

យ៉ាងណា រហូតមកទល់ពេលនេះ អ្វីៗបានហួសអស់ទៅហើយ ហើយក្រុមគ្រួសារបានត្រឹមយកសពប្អូនស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ក្រោមក្ដីសោកសង្រេង និងអាឡោអាល័យក្រៃលែង៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *