


ភ្នំពេញ៖ យុវជនប្រុសស្រី២ក្រុមបានស្រែកឌឺដងគ្នារឿងបើកម៉ូតូរោរន៍បានដេញកាប់គ្នាដូចហ្វូងគោបណ្តាលអោយរងរបួសធ្ងន់ម្នាក់និងរងរបួសស្រាល៥នាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨:០0នាទីយប់ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៧នៅដីឡូជិតបន្ទប់ជួលភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ភាគីអង្គុយផឹករបួស៣នាក់ទី១- ឈ្មោះ ហ៊ុល ថាភេទប្រុសអាយុ ២៦ឆ្នាំ មុខរបររោងចក្រស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុក កោះតាជោ ខេត្តកណ្តាល។ទី២-ឈ្មោះហ៊ុល ស្រីនាងភេទស្រីអាយុ ៣១ឆ្នាំ មុខរបរកម្មករោងចក្រ (ត្រូវជាបង)នឹងម្នាក់ទៀត ឈ្មោះ ហ៊ុល លីភេទស្រីអាយុ៥៦ឆ្នាំមុខរបរ នៅផ្ទះ(ត្រូវជាម្តាយ)អ្នកទាំងអស់ស្នាក់នៅភូមិកើតហេតុខាងលើ។ចំណែកឯភាគីខាងជិះម៉ូតូរបួស៣នាក់ទី១- ឈ្មោះ ម៉ុន សេង ក្រង់ ១៨ឆ្នាំមុខរបរ ជាងបៀកថ្នាំ(ជានាក់ជិះម៉ូតូ)ស្នាក់នៅ ភូមិកើតហេតុខាងលើមានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។ទី២-ឈ្មោះម៉ុន ប្រាជ្ញា២៧ឆ្នាំ បៀកថ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតជាមួយគ្នា
ទី៣-ឈ្មោះម៉ុន ចាន់ណារ៉ាភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតខាងលើមានស្រុកកំណើតនៅភូមិស្រុករមាសហែក ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីភាគីពីឈ្មោះម៉ុន សេងក្រង ដែលជានាក់ជិះម៉ូតូបាននិយាយថានៅមុនពេលកើតហេតុរូបគាត់បានអង្គុយផឹកសុីនៅដីឡូខាងលើដោយមានគ្នា១១នាក់បានផឹកសុីអស់មួយកេះ។បន្ទាប់មករូបគាត់បានជិះម៉ូតូទៅទិញស្រាថែមទៀត លុះបើកមកដល់មុខប្រមាណ៥០ម៉ែត្រមកដល់កន្លែងបក្ខពួកមួយក្រុមទៀតដែលកំពុងផឹកសុី៦នាក់ក្នុងនោះមានស្រី៤នាក់នឹងប្រុស២នាក់ ហើយជិះកាត់មុខ ហើយនាក់កំពង់ផឹកសុីបានស្រែកថាអោយ ហែងជិះម៉ូតូរោរន៍ឌឺម៉េះ? ហើយរូបគាត់ឆ្លើយតបថា ខ្ញុំមានឌឺឯណាបងខ្ញុំជិះធម្មតាតាស ពេលនេះភាគីខាងផឹកសុីដើរមកដាក់គាត់ហើយវាយទៅលើរូបគាត់បណ្តាលអោយរងរបួសស្រាល។ក្រោយមកទៀត បងប្រុសរបស់គាត់ ឈ្មោះម៉ុន ប្រាជ្ញាបានមកសួរថា នរណាវាយប្អូនអញស្រាប់តែភាគីជនបង្កខាងលើយកកាំបិតប័ងតោមកកាប់បងរបស់គាត់ត្រូវជាច្រើនកាំបិត នឹងរងរបួសយ៉ាងធ្ងនធ្ងរហើយថែមទាំងកាប់ម៉ូតូរបស់គាត់បណ្តលអោយខូចមួយចំនួន។ចំណែកឈ្មោះ ម៉ុន ចាន់ណារ៉ាត្រូវជាបងប្អូនជីដូនមួយបានឈរក្បែត្រូវគេវាយបណ្តាលអោយរបួសស្រាល។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីសាកសួរព្រមទាំងឃាត់ខ្លួនជនដៃដល់យកមកប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕សារ៉េត