ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌ​ជ្រោយ​ចាប់​ឃាត់​ខ្លួន​ប្រគល់​អោយ​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មានជ័យ​

0
254

img_6595img_6594img_6596

ភ្នំពេញ៖នគរបាលខណ្ឌជ្រោចង្វារឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់អោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដែល ជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ និងជាមុខសញ្ញាប្លន់ដោយប្រើកាំភ្លើងជ័រ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៨និង២០នាទីយប់ ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ទុលមុខនិងវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

ជនសង្ស័យម្នាក់ឈ្មោះ សៅ គ្រី អាយុ២៦ ឆ្នាំ្ច មុខរបរមិនពិប្រកដ ស្នាក់តាមផ្ទះហ្គោមបាញ់ត្រី មានស្រុកកំណើត ស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីនគរបាលខណ្ឌជ្រោយចង្វាម្នាក់បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួចប្រគល់អោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បន្ទាប់ពីសាកសួរថាម៉ូតូមួយគ្រឿងនោះពួកគេបានលួចពីម្តុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្រោយពីសាកសួររួចនគរបាលខណ្ឌជ្រោចង្វារបានដកហូតម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BT 5622មួយគ្រឿងកាំភ្លើងជ័រ២ដើមសោរសំរាប់កាច់ករម៉ូតូមួយអត្តសញ្ញាណប័ណ្ត៥សន្លឹក និងកាត់ATM5សន្លឹករួចប្រគល់ទៅអោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបន្ត។

បច្ចប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីធ្វើការសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅតុលារការ៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here