ឃាត់ខ្លួននារីម្នាក់បន្ទាប់ពីគាស់បន្ទប់លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

 

 

 

 
ភ្នំពេញ៖​ នារីម្នាក់ត្រូវបានម្ចាស់បន្ទប់ឃាត់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីនារីរូបនោះបានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចភូមិតាងួនសង្កាត់កាកាប១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មាច ស្រីនាង ហៅកាពុយ ភេទស្រីអាយុ២៤ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១មានឈ្មោះ
មា សម្បត្តិ ភេទស្រីអាយុ៣៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ទី២មានឈ្មោះ ប៉ោ សូនី ភេទស្រី អាយុ៤៤ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់ ខ្សែដៃ២ខ្សែ . ខ្សែក១ខ្សែ . ក្រវិល១គូ . លុយម៉ាឡេ ១៣០០ រីងហ្គេត . ៣០០ដុល្លា។បន្សល់ទុក រួមមាន កូនសោរចំនួន២២ មេសោខ្មៅ.​ចំនួន១ ខ្សែដៃធ្វើពីលោហៈធាតុលឿងចំនួន១ខ្សែ .លុយ២០០ដុល្លា . និងលុយ៣១០,៣០០រៀល​និងអត្តសញ្ញាណប័ណ្ឌ១សន្លឹក ឈ្មោះ អឿនចាន់ថន។
​ តាមសម្តីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ហើយទៅផ្សារខណះមកវិញស្រាប់តែឃើញបន្ទប់បើកចំហរពេលនោះរូបគាត់បានចូលទៅខាងក្នុងបន្ទប់ស្រាប់តែឃើញកាបូបលុយចំហដោយបាត់លុយនិងគ្រឿងអល័ង្ហកាមួយចំនួនហើយគាត់ក៏មកសួអ្នកមើលកាខុសត្រូវផ្ទះជួល​ ។ ក្រោយមកអ្នកមើលកាខុសត្រូវនៅទីនោះក៏បានឆ្លើយថាឃើញមាននារីម្នាក់មកចូលក្នុងបន្ទប់គាប់ជួនក៏ឃើញនារីជាជនសង្ស័យដើរមកល្មមទើបឃាត់និងធ្វើការឆែកមើលក្នុងកាបូបស្រាប់តែឃើញលុយនិងគ្រឿងអល័ង្ហកាទើបរាយការទៅសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​បញ្ចូនទៅកាន់ផ្នែកជំនាញយុត្តិធម៌​នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្ត៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *