បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ភ្លាម​ៗ​នៅ​ទៅ​កន្លែង​កើត​ហេតុ​

 

 

 

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលរូបគេរាយខ្សែភ្លើងឆក់ត្រីនៅក្នុងទឹកថ្លុកមួយកន្លែងដើម្បី យកធ្វើម្ហូប ប៉ុន្តែពេលនោះភ្លាត់ស្នៀតត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង៩ ព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៧ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហេង ងួន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ បុរសរងគ្រោះរួមជាមួយអ្នករួមការងារជាមួយគ្នាម្នាក់ទៀត បាននាំគ្នារាយខ្សែភ្លើងដើម្បីឆក់ត្រីយកធ្វើម្ហូប ដោយបានតខ្សៃភ្លើងចេញពីសំណង់ផ្ទះល្វែងដែលកំពុងសាងសង់មួយស្ថិតនៅ ចម្ងាយប្រមាណជាង៣០ម៉ែត្រពីទឹកថ្លុកកន្លែងកើតហេតុនោះ។នៅក្នុងខណៈនោះមិនទាន់បានឆក់នៅឡើយទេ ទើបតែរាយខ្សែនិង អូសទៅដល់ទឹកថ្លុកស្រាប់តែឆក់បណ្ដាលឲ្យគាត់ដួលប្រកាច់នៅក្នុងទឹកជម្រៅត្រឹមជង្គង់ សន្លប់ស្ដូកស្ដឹងហើយភ្លាមៗនោះបុរស ម្នាក់ទៀតដែលជាអ្នកឆក់ត្រីជាមួយគ្នាបានរត់ទៅដកឌូយចេញពីព្រីភ្លើង និងបានស្រែកឆោរឡោឲ្យអ្នកជិតខាងជួុយលើកជន រងគ្រោះឡើងគោកធ្វើការសង្គ្រោះបឋមនិងប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តហួសពេលទៅហើយព្រោះជនរងគ្រោះបានស្លាប់ បាត់ទៅហើយ។

ក្រោយពេលកើតហេតុនគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ត្រពាំងក្រសាំង បានចុះទៅកាន់កនកលែងកើតហេតុធ្វើការពិនិត្យ កោសល្យវិច័យសាកសព ហើយបានឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអគ្គីសនីឆក់ពិតមែន ទើបប្រគល់សាក សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *