កាប់ប្លន់យកម៉ូតូបានសម្រេច​មិន​រំខាន​សមត្ថកិច្ច​នៅ​ខណ្ឌចំកាមន​!​ ជន​រង​គ្រោះបាន​ត្រឹម​​សំរាក​ព្យាបាល​នៅ​មន្ទីរ​

 

 

 

 

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូមកពីញាំអីជាមួយ​មិត្ត​ភ័ក្ត​បំណងត្រឡប់ទៅផ្ទះវិញដល់ពាក់​កណ្ដាលផ្លូវឈប់​ ចុះ​នោមត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមិនចាំម៉ាក់មកធ្វើសកម្មភាពកាប់បណ្ដាលអោយរងរបួសធ្ងន់រួចប្លន់យក​ម៉ូតូស៊ុយសុគី​លែតបានសម្រេចជិះគេចខ្លួនបាត់ស្រមោលមិនរំខាន់ដល់សមត្ថកិច្ច​។ហេតុការនេះបានកើតឡើងកាល​ពីវេលាម៉ោង១២និង២៥រំលងអាធ្រាតឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧នៅចំនុចផ្លូវ១៨៣កែងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់​ទំនប់​ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ​ តាន់ ចាន់តូ ភេទប្រុស ២៦ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រុកកំណើតភូមិកំពង់រទះ ស្រុក​ ស្ទឹងសែន​ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនមកពីញាំអីជាមួយមិត្ត​ភ័ក្ត​ជិះម៉ូតូមួយម៉ាកស៊ុយសុ​គីលែតពណ៌ស​ សេរីឆ្នាំ២០១៧​ពាក់ស្លាកលេខភ្នំពេញ​1CU-7439​ តែម្នាក់​ ខណៈ​មកដល់ចំណុចកើតហេតុខ្លួនបានឈប់​ចុះ​នោមស្របពេលនោះក៏លិច​មុខក្រុមជនសង្ស័យមកដល់ហើយបានយក​ដាវសាំម៉ូវៃកាប់ជាច្រើនកាំបិតបណ្ដាលអោយត្រូវដៃទាំង២របួសធ្ងន់​។​ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តមន្ទីរសំរាកព្យាបាន​ សុខលាបមេត្រីទៅដឹកយកមកសង្គ្រោះតែដោយសារតែស្នាមរបួសធ្ងន់ធ្ងរពេកក៏បានបញ្ជួនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច​បានត្រឹមតែ​ទៅធ្វើកំណត់ហេតុនៅមន្ទីរពេទ្យនិងណែនាំ​អោយជនរងគ្រោះដាក់ពាក្យបណ្ដឹងតែ​ប៉ុណ្ណោះ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *