លួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមេម៉ាយជាង១ឆ្នាំ មកជាប់អន្ទាក់ប្តីដើមប្តឹងទារ៣ពាន់ដុល្លារ

0
272

ភ្នំពេញ: អន្ទាក់ពិតជាវ័ណ្ឌកបុរសវ័យចំណាស់ម្នាក់ដែលមានប្រពន្ធកូនរួចទៅហើយបែរជាទៅ លួចបង្កាត់ភ្លើងស្នេហ៍លួចជាមួយអ្នកមេម៉ាយក្តៅស្រួយម្នាក់ ហើយទីបំផុត​បែក​រឿង​ដឹង ដល់ប្តី​ដើមបានរួមគ្នានឹងអ្នកមេម៉ាយ ​ចោទ​ប្រកាន់​បុរសនេះ​ថា ចាប់រំលោភ​ប្រពន្ធ​ខ្លួន​ទៅ​វិញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាល​ពីវេ​លា​ម៉ោងប្រមាណ​៤​និង​៤០នាទី​រសៀល​ ថ្ងៃ​ទី​១០ ​ខែ​កញ្ញា​ ស្ថិត​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរស​ដែល​រង​ការ​ចោទ​ប្រកាន់​នោះមាន ឈ្មោះ ទី សាវឿន អាយុ​៤៨​ឆ្នាំ មុខ​របរ រត់​រ៉ឺម៉កម៉ូតូ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ សាមគ្គី​៣ សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍​សែន​ជ័យ និង មានស្រុក​កំណើតនៅ​ភូមិ អង្គ​ពក ឃុំ​មុឺន​ជ័យ ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង មាន​ប្រពន្ធឈ្មោះ គង់ នឿន អាយុ ៤៧​ឆ្នាំ មុខរបរ​នៅ​ផ្ទះ មាន កូន​ស្រី​ម្នាក់ នៅក្នុងបន្ទុកផងដែរ។

ចំណែក​ស្ត្រីដែលបានចាកចេញ​ចោល​ប្តី មក​លួចបង្កាត់​ភ្លើង​ស្នេហ៍​ជាមួយបុរសឈ្មោះទី សាវឿននោះមាន ឈ្មោះ នាង ណាង អាយុ​៤២​ឆ្នាំ មុខ​របរ​កម្មការិនីកាត់​ដេរ​ស្នាក់ នៅ ផ្ទះ​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ និង មាន​ស្រុក​កំណើត នៅស្រុកកំពង់ត្របែក ខេត្ត​ព្រៃវែង ​មាន​ប្តី​រួចទៅហើយតែពុំបានបញ្ចេញ​ឈ្មោះប្តីឲ្យគេស្គាល់នោះទេ ទោះ​សមត្ថកិច្ចសួរ​យ៉ាងណាក៏​មិន​បាន​ប្រាប់ឡើយ គ្រាន់​តែ​ប្រាប់ថាគាត់មានមុខ​របរ រត់​ម៉ូតូ​ឌុបតែប៉ុណ្ណោះ។

តាមសម្តី បុរសឈ្មោះទី សាវឿន ដែលជាប់ចោទរំលោភប្រពន្ធគេ បានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីមេម៉ាយឈ្មោះ នាង ណាង អស់ រយ:ពេលជាង៨ខែកន្លងមកហើយ ក្រោយពីស្ត្រីខាងលើប្រាប់ថានាងបានលែងលះជាមួយប្តី ដោយសារប្តីចុះចោលទៅបាត់មានទាំងប្រពន្ធថ្មីម្នាក់ទៀតជិត១ឆ្នាំមកហើយ។ក្នុងរយៈពេលនេះ នាង ណាង ចេះ តែមកបបួលខ្លួនទៅផឹកស៊ី ស្នេហាអូនបងនិងទៅដេក​រួមរ័កច្រើនដង​រហូត​រាប់ភ្លេចទៅហើយ​ ប៉ុន្តែមិនដឹងរឿងអីចុងក្រោយនេះគឺនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់នាំគ្នាផឹកស៊ីកើត មានទំនាស់សម្តីគ្នាខ្លួនបានជ្រុលដៃចាប់បោចសក់ នាង ណាងធ្វើឲ្យនាងខឹងប្តីដើមបែររួមគ្នាមកប្តឹង ចោទប្រកាន់ ថា ចាប់រំលោភទៅវិញ។ លុះមកដល់ល្ងាចថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៧ បុរសឈ្មោះ ទី សាវឿន ត្រូវបានសមត្ថកិច្ចទៅឃាត់ខ្លួនដាក់ខ្នោះដល់ផ្ទះនៅភូមិសាមគ្គី៣ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នាំ មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ តែម្តង។

ចំណែកនាអ ណាង វិញបានឲ្យដឹងថា រឿងនាងបានគ្នាជាមួយបុរសនេះរហុទរួមមេត្រីជាមួយគ្នារាប់រយដងក៏ដោយក៏នាងមិនខ្វល់ឡើយ ដោយសូមចាត់ទុកថាជាការ ហ្វ្រីទៅបុរសនេះចុះ ព្រោះថា នាងនិង ប្តី ដើមក៏មិនទាន់លែងលះគ្នាដាច់ស្រេចដែរ គ្រាន់តែចុះចោលគាត់ជិត១ឆ្នាំតែ ប៉ុណ្ណោះ។ នាងបន្តថា អ្វីដែលមិនអាច ទទួលយកបានគឺនៅព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០១៧បុរសខាងលើនេះ បានមកចាប់រំលោភនាងតែមិនបាន សម្រេចដោយសារនាងស្រែកឆោឡោបណ្តាលឲ្យដឹងដល់ប្តីដើមទើបនាងនិងប្តីដើមរួមគ្នា ប្តឹងនគរបាលឲ្យចាប់ខ្លួនជនសង្ស័យតែម្តងទៅ  ។

នៅចំពោះមុខសមត្ថកិច្ច ភាគីខាងចុងចោទបានបំភ្លឺហាក់បីដូចជាងាយយល់ងាយស្តាប់ជាង ឯភាគីដើមចោទវិញបានបកស្រាយបណ្តឹងហាក់បីដូចជាវល់ៗ ប្រៀបដូចជារៀបគម្រោង​ប្តឹងបុរសចុងចោទ ដើម្បីគាបស៊ីលុយតែម្តង បន្ទាប់ពីទាមទារនិងសំណូម ពរទៅ សមត្ថកិច្ចសុំសម្របសម្រួលគ្នា ទាមទារនូវទឹកប្រាក់៣០០០ដុល្លារ ។

យ៉ាងណាក្នុងករណីនេះធ្វើឲ្យសមត្ថកិច្ចវិលមុខដោយសារដើមចោទជំរុញឲ្យសមត្ថកិច្ចសម្របសម្រួលទាមទារប្រាក់៣០០០ដុល្លារពីចុងចោទឲ្យបានគ្រាដែលសមត្ថកិច្ចស្តាប់ភាគីសងខាងទៅហាក់បីដូចជា មិនមែនជារឿងចាប់រំលោភស្អីនោះទេគឺជារឿងស្មោះស្ម័គ្រ​សោះ។ នៅពេលនោះដោយសារការទាមទាររបស់ដើមបណ្តឹងមានចំនួន ច្រើនហួសហេតុពេក ធ្វើឲ្យភាគីចុងចោទពុំ មានលទ្ធភាពសងជំងឺចិត្តបាន ទើបសមត្ថកិច្ច សម្រេចកសាង​សំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here