យុវជន២នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូZoomer-Xជ្រុលទៅបុកពីក្រោយរថយន្តដួលបោកផ្ទប់ថ្នល់រងរបួសធ្ងន់ធ្ងរ

 

 

 
ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅ កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈពេលដែលពួកគេជិះម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer-Xក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ ត្រង់ចំណុចមុខ ក្លឹបឌីស្កូយីហោ (វ៉ាវក្លឹប) ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុវជនរងគ្រោះទាំងពីរនាក់ខាងលើនេះ ពុំមាននគរបាលម្នាក់បាននស្គាល់អត្តសញ្ញាណនោះឡើយ ពួកគេបានជិះម៉ូតូ១គ្រឿងម៉ាហុងដា Zoomer-X ពណ៌​ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខកំពង់ចាម1P-4368។ ដោយឡែករថយន្តក៏មិនត្រូវបានគេស្គាល់ម៉ាកគ្រាន់តែដឹងថាជារថយន្តផលិតនៅប្រទេសកូរ៉េ ប៉ុណ្ណោះរីឯស្លាកលេខក៏មិនចាំ ដែរ។ព្រោះតែនៅពេលឃើញយុវជនទាំងពីរនាក់នោះសន្លប់ស្ដូកស្ដឹង អ្នកបើកបររថយន្តមួយនេះ បានបន្ថែមល្បឿនរត់គេចទៅបាត់ តែម្ដង។
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅមុនពេលកើតហេតុពួកគាត់ បានឃើញយុវជនទាំងពីរនាក់នេះ បានជិះម៉ូតឌុបគ្នាធ្វើដំណើរ ក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជើង ស្របគ្នាជាមួយរថយន្តកូរ៉េនោះ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងជា យ៉ាងម៉េចនោះទេ ស្រាប់តែជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េនោះពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់ រងរបួសបែកក្បាល សន្លប់ស្ដូកស្ដឹងទាំងពីរនាក់នៅនឹងកន្លែង។

ក្រោយពេលកើតហេតុរថយន្តបានបន្ថែមល្បឿនរត់គេចបាត់ស្រមោល នៅសល់តែយុវជនទាំងពីរនាក់នោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ ហើយម៉ូតូបានរងការខូចខាត និងត្រូវបាននគរបាលនាំយកទៅរក្សាទុក ជាបណ្ដោះអាសន្តនៅប៉ុស្ដិ៍ចោមចៅ៕វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *