បុរស​ដាច់ចិត្តចង​ក​សម្លាប់​ខ្លួន​ព្រោះ​មាន​ជំងឺ​អាការៈ​រវើ​រវាយ​

 

 

 
ភ្នំពេញ៖បុរសម្នាក់មានជំងឺ​រវើ​រវាយ​ដាច់ចិត្តចងកសម្លាប់​ខ្លួន​បង្កអោយមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៧នឹង៣០នាទីយប់​ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ ស្ថិត​នៅភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

សពឈ្មោះ ប៉ោ ផលណាន់ភេទប្រុសអាយុ២៤ឆ្នាំ មុខ​របរ​ជាងសំណង់រស់នៅផ្ទះលេខ៤៦៣ ក្រុមភូមិអង្គសង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។

តាមសំដីប្អូនស្រីពៅ ឈ្មោះប៉ោ រស្មី ១៤ឆ្នាំមុខរបរសិស្ស បាននិយាយថា នៅមុនពេលកើតហេតុគាត់បានរកបងប្រុសមកហូបបាយតែរកមិនឃើញ។បន្ទាប់​មក​នាង​បើកភ្លើងបំភ្លឺបន្ទប់របស់បងប្រុសខ្លួន(ជន​រង​គ្រោះ​)ស្រាប់តែឃើញបងប្រុសបានចងកស្លាប់បាត់ទៅហើយ។​ហើយគាត់បានស្រែកហៅម្តាយនឹង​អ្នក​ ជិត​ខាង​មកជួយ​ ក៏នាំគ្នាមកកាត់ខ្សែភ្លើងដែលចង​ក​ក្នុង​បន្ទប់ខាងក្រោយផ្ទះទំលាក់មកដល់ក្រោមបងរបស់ខ្លួនបានស្លាប់បាត់ហើយ។
តាមប្រភពព័ត៌មានពីម្តាយនឹងឪពុករបស់គាត់បាននិយាយថា កូនរបស់គាត់មានចំនួន៥នាក់ស្រី២នឹងប្រុស៣នាក់ហើយសពខាងលើ ជាកូនទី២។​ហើយ​កូនប្រុសរបស់គាត់ទើបប្រមាណថ្ងៃនេះតែងតែរវើរវាយ​ហើយ​ប្រាប់​ទៅឪពុកខ្លួនថាគាត់មិនសូវស្រួលខ្លួនឡើយចេះតែឈឺក្បាលខ្លាំង​សង្ស័យ​គេធ្វើអំពើផ្លូវងងឹត។​ប៉ុន្តែ​ឪពុកខ្លួនមិនជឿរ​ឡើយ​ថែម​ទាំង​ប្រាប់កូនថាបើកូនឈឺក្បាលលេបថ្នាំទៅបាត់ហើយ​តែកូនរបស់គាត់មិនព្រមលេបឡើយ​ រហូត​ដឹងថាកូនចងកស្លាប់ទើបស្តាយក្រោយ។
ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​ប៉ុសិ៍្តចោមចៅនឹង​នគរបាល​ជំនាញខណ្ឌពោធិ៍សែនជ័យបានពិនិត្យ​មើលសពខាងលើពិតជាចងកសំលាប់ខ្លួនប្រាកដមែនហើយបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសានៃសពដើម្បីយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី៕​សិរសារ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *