បុរស​ម្នាក់​ឆក់​ត្រី​ទៅ​ហូប​ឆក់​ខ្លួន​ឯង​ស្លាប់​ពេល​មិន​ទាន់​ដឹក​ដល់​មន្ទីរ​ពេទ្យ​

 

 

 
ខេត្ត​ព្រះសីហនុ​ ៖​ បុរស​ម្នាក់​ឆក់​ត្រី​ដើម្បី​ទៅ​ហូប​តែ​សំណាង​អាក្រក់​ឆក់​ខ្លួន​ឯង​ស្លាប់​ពេល​មិន​ទាន់​ដឹក​ដល់​មន្ទីរ​ពេទ្យ​ផង​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៩:៣០នាទីព្រឹក​ថ្ងៃទី​១២ខែ​កញ្ញា​ឆ្នាំ​២០១៧ស្ថិត​នៅ​ផ្ទះលោក គង់ សិលា អាយុ35ឆ្នាំ មុខរបគ្រូបង្រៀនក្នុង​​ក្រុម​13 ភូមិ​2 សង្កាត់​03​ក្រុង+ខេត្តព្រះសីហនុ។
សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈោះ ចាន់​ សំ​ណាង​ភេទ​ប្រុស អាយុ​32ឆ្នាំ រស់​នៅ​ភូមិ​ចេកចៅ ឃុំ​កំពងពោធិ​ស្រុកគ្រគរខេត្ត​ពោធិ​សាត់​។
តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​និង​មិត្ត​ភ័ក្ត​យក​ខ្សែ​ភ្លើង​ដើម្បី​ឆក់​ត្រី​យក​មក​ធ្វើ​អាហារ​ហូប​។ប៉ុន្តែ​សំណាង​អាក្រក់​ជន​រង​គ្រោះ​ឆក់ខ្សែភ្លើងក៏​ត្រូវមិត្តភក្ដិរួមការងារបានបញ្ចូនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត​ តែដល់មន្ទឺរពេទ្យក្រុមគ្រូពេទ្យបញ្ចាក់ថាជនរងគ្រោះបានស្លាប់បាត់​ទៅ​ហើយ​។បន្ទាប់​មក​មិត្តភ័ក្ដ​របស់​ជន​រង​គ្រោះ​ដឹកតាមម៉ូតូចេញមកវិញ តែត្រូវសមត្ថកិច្ចឃាត់ធ្វើការសាកសួរ នឹង ធ្វើកោសល្យវិច្ច័យ ឃើញថាសាកសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងនៅកន្លែងកើតហេតុខាងលើពិតប្រាកដមែន។
បច្ចុប្បន្នសាកសពយកទៅរក្សារទុកនៅវត្តក្រោមរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រ​ពៃ​ណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *